ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​សម្លរ​ការី​អាច​បង្កើន​ការជួសជុល​កោសិកា​ខួរក្បាល​ដែរ​ទេ​?
18, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​ការទទូច​របស់​សារព័ត៌មាន Daily Express បាន​មិន​ផ្តល់​ការគាំទ្រ​ថា របប​អាហារ​ហឹរៗ​អាច​បំបាត់​ជំងឺ​ភ្លេចភ្លាំង​បាន​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា គ្រឿងផ្សំ​ជា​ប្រភេទ​រមៀត​អាច​ភ្ញោ​ច​ដល់​ការលូតលាស់​កោសិកា​មេ​ក្នុង​សត្វ​កណ្តុរ ហើយ​វា​ក៏​ជា​មធ្យោបាយ​មួយ​ក្នុងការ​ព្យាបាល​ជំងឺ​ភ្លេចភ្លាំង​យ៉ាង​មាន​ប្រសិទ្ធភាព​សម្រាប់​មនុស្ស​ផងដែរ​។



​វា​គឺជា​ការស្រាវជ្រាវ​ក្នុង​មន្ទីរពិសោធន៍ និង​លើស​ត្វ​ដើម្បី​ស្វែងរក​ឥទ្ធិពល​នៃ​សារធាតុ​ដែល​ចម្រាញ​ចេញពី​រមៀត ចំពោះ​កោសិកា​មេ (Neural Stem Cells, NSCs) ដែល​វា​មាន​សមត្ថភាព​មួយចំនួន​ក្នុងការ​បង្កើត​កោសិកា​ខួរក្បាល​ឡើងវិញ​ក្រោយពី​ខូចខាត​រួច ប៉ុន្តែ​វា​ច្រើនតែ​មិន​បំផ្លាញ​ដោយសារ​ជំងឺ​ខួរក្បាល​ខូចខាត​ឡើង​ដូចជា ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​។​

​ការសិក្សា​បាន​រកឃើញថា នៅពេល​សារធាតុ​ចម្រាញ​ចេញពី​រមៀត​ត្រូវបាន​បណ្តុះ​ជាមួយនឹង NSCs ក្នុង​មន្ទីរពិសោធន៍ និង​ចាក់​បញ្ចូល​ទៅក្នុង​ខួរក្បាល​របស់​កណ្តុ​ររ​ស់ គឺ​វា​បាន​បង្កើន​ការលូតលាស់ និង​អភិ​វ​ឌ្ឈ​ន៍​របស់​កោសិកា​មេ​ទាំងនោះ​ទាំងអស់​។ យ៉ាងណាមិញ ការស្រាវជ្រាវ​នេះ​គឺ​ស្ថិតនៅ​ក្នុងដំណាក់កាល​លឿន​ពេក​។ យើង​មិនដឹងថា រឿងនេះ​នេះ​បាន​បង្កើន​កោសិកា​មេ​ឬ​អត់​ឡើង ក្នុង​ការផ្តល់​ឥទ្ធិពល​លើ​ការជួសជុល​ការខូចខាត​របស់​ខួរក្បាល​ក្នុង​កណ្តុរ​ដែលមាន​ជំងឺ​ខួរក្បាល​។ យើង​ក៏​មិនទាន់​ដឹង​ទៀតថា ការ​ញ៉ាំ​រមៀត ឬ​គ្រឿងផ្សំ​ការី​ផ្សេងៗ​ទៀត​នឹងមាន​ឥទ្ធិពល​បែបណា​ទៅលើ​ថាមពល​របស់​ខួរក្បាល​លើ​ការបង្កើត​កោសិកា​ថ្មីៗ​ដែរ​។

​ថ្វីបើ​អ្នកស្រាវជ្រាវ​សង្ឃឹមថា ការរកឃើញ​ទាំងនេះ​ប្រហែលជា​បង្កើត​មធ្យោបាយ​រក​ការព្យាបាល​ថ្មី​សម្រាប់​ជំងឺ​ខូច​ខួរក្បាល​នោះ តែ​វា​ទំនងជា​មធ្យោបាយ​ដែល​ស្ថិតក្នុង​ការស្រាវជ្រាវ​ដ៏​យូរ​ថែមទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com