ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​មាន​ជំងឺ​គួរតែ​កុំ​សូវ​ញ៉ាំ​របស់​ផ្អែម​ច្រើនពេក​
19, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ជាតិ​ផ្អែម​ត្រូវតែ​កាត់បន្ថយ​ហើយ​។ ដំណឹង​នេះ​បានមកពី​ការសិក្សា​មួយ​ទាក់ទង​នឹង​ការរស់រានមានជីវិត​របស់​ជីវិត (Ecological Study) ដែល​ប៉ាន់ស្មាន​ទៅលើ​ជំងឺ​ជាច្រើន​ដែល​បង្កឡើង​ដោយ​ជាតិ​ផ្អែម​ដូចជា​ការពុក​ធ្មេញ​លើ​មនុស្ស​ធំ និង​ក្មេងៗ នៅក្នុង​ប្រទេសមួយ​ចំនួន​ខុសៗ​គ្នា​។​



​គេ​បាន​គិតថា ភាព​ច្រើន​ខ្លាំង​នេះ​អាច​កាត់បន្ថយ​បាន​យ៉ាង​ល្អ​តាមរយៈ​ការកំណត់​គោលដៅ​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ឲ្យ​តិចជាង ៣​ភាគរយ​នៃ​ថាមពល​សរុប​។ រឿងនេះ​តិចជាង​ការកំណត់​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​និយាយថា ជាតិ​ស្ករ​គួរតែ​ញ៉ាំ​តិចជាង ១០​ភាគរយ​នៃ​ការ​ញ៉ាំ​កាឡូរី​រាល់ថ្ងៃ​របស់​មនុស្ស​ម្នាក់ៗ​។​

​ការវាយតម្លៃ​ទៅលើ​គោលដៅ​នេះ​គឺ​មិន​ត្រូវបាន​ធ្វើជា​លក្ខណៈ​ផ្លូវកាយ​ចេញពី​អង្គការ​សុខភាព​ពិភពលោក និង​សុខភាព​សាធារណៈ​របស់​ប្រទេស​អង់គ្លេស​ឡើយ ប៉ុន្តែ​វា​បាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​ថា សកម្មភាព​ត្រូវការ​ជាតិ​ផ្អែម​នេះ​ត្រូវតែ​កាត់បន្ថយ ដោយ​ធ្វើយ៉ាងណា​ឲ្យ​មាន​ប្រសិទ្ធភាព​ទាំង​នៅ​សាលារៀន និង​មន្ទីរពេទ្យ​។​

​យ៉ាងណាមិញ ការសិក្សា​នេះ​មិនបាន​បង្ហាញ​អំពី​ភាព​គ្រប់គ្រាន់​ណាមួយ​សម្រាប់​ការ​ញ៉ាំ​ជាតិ​ផ្អែម​នេះ​នៅឡើយ​ទេ​មុននឹង​ឈានទៅរក​គោលដៅ​ផ្លាស់ប្តូរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com