បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
នាយ យ៉ាន សម្ភាស​គោ និងស្វែងរក​ម្ចាស់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​
18, Jan 2018 , 3:01 pm        
រូបភាព
​មាត្រា​៣៣​នៃ​ច្បាប់​ស្តី​ចរាចរណ៍​ផ្លូវគោក បានចែង​ហាម​លែង​សត្វ​ឲ្យ​ដើរ​រហេតរហូត​លើផ្លូវ​។ ផ្ទុយទៅវិញ ជា​រៀងរាល់ថ្ងៃ នាយ យ៉ាន តែង​សង្កេតឃើញ​មាន​គោ​ដើរ​តាម​ដងផ្លូវ​សាធារណៈ​នៅក្នុង​សង្កាត់​ជាយ​រាជធានី​ភ្នំពេញ​។ ចរាចរណ៍​របស់​គោ​ដែល​មិនដឹង​ម្ចាស់​នៅទីណា បាន​បង្ក​អ​សណ្តាប់ធ្នាប់ និង​បាន​ស៊ី​ដំណាំ​របស់​អ្នកភូមិ​ទៀតផង​។ នាយ យ៉ាន បាន​ជិះ​កង់​សម្ភាស​គោ​ផង សួរ​ពលរដ្ឋ​ក្នុងភូមិ​ជាង​១០​នាក់​ដែល​សុទ្ធ​មិន​ស្គាល់​ម្ចាស់​គោ​។ អ្នកភូមិ​ដេញ​នាយ​យ៉ាន ឲ្យ​សួរ​មនុស្ស​ពី​ម្នាក់​ទៅ​ម្នាក់ អស់​ជាច្រើន​ម៉ោង តែ​នាយ យ៉ាន នៅតែ​រក​មិនឃើញ​ម្ចាស់​គោ​ដែល​រហេតរហូត​។​



​សូម​ស្តាប់​បទ​សម្ភាស​នាយ យ៉ាន ខាងក្រោម​នេះ​៖











Tag:
 គោ​
  ពោធិ៍​សែន​ជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com