អត្ថបទពាណិជ្ជកម្ម
Grab កម្មវិធី​មធ្យោបាយ​ធ្វើដំណើរ​ដំបូង​គេ​ដែល​ចុះ MOU ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
18, Jan 2018 , 4:11 pm        
រូបភាព
​ក្រុមហ៊ុន Grab បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​លើ​ផ្នែក​អាជីវកម្ម​ដើម្បី​បង្កើន​នូវ​ការទុកចិត្ត​នៅក្នុង​សហគមន៍ និង​ប្រតិបត្តិ​ទៅតាម​ការអភិវឌ្ឍ​រយៈ​ពេល​វែង​នៃ​ប្រទេស​កម្ពុជា​។ កម្មវិធី​មធ្យោបាយ​ធ្វើដំណើរ​ដែល​បាន​បង្កើតឡើង​នៅ​អាស៊ីអាគ្នេយ៍​នេះ គឺជា​កម្មវិធី ដំបូង​គេ​បង្អស់​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ (MOU) ជាមួយនឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​)​។​
 
​កម្មវិធី Grab ដែលជា​វេទិកា​មធ្យោបាយ​ធ្វើដំណើរ​ឈានមុខ​គេ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយនឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​) នៅ​រាជធានី​ភ្នំពេញ​កាលពីពេល​ថ្មីៗ​នេះ ដែល​បង្ហាញ​ពី​ការប្តេជ្ញា​របស់​ក្រុមហ៊ុន​ក្នុង​ការធ្វើ​អភិបាលកិច្ច​ដ៏​ល្អ ព្រមទាំង​ការអនុវត្តន៍​ច្បាប់​យ៉ាង​តឹងរ៉ឹង​និង​ប្រតិបត្តិការ​ដែលមាន​ស្តង់ដារ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​។



​ក្រោម​ការចុះ​អនុស្សរណៈ​នេះ Grab និង អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹងចូលរួម​អភិវឌ្ឍ និង​ពង្រឹង​នូវ​សហប្រតិបត្តិការ​នេះ​ដើម្បី​បង្កើត​នូវ​តម្លាភាព​ដែល​ការពារ​និង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​តាមរយៈ​ការសហការ​យ៉ាង​មាន​ប្រសិទ្ធភាព​រវាង​ដៃគូ​ទាំងពីរ​។​

​ថ្លៃ​ង​ក្នុង​កម្មវិធី​លោក Wee Tang Yee ដែលជា​ប្រធាន​ក្រុមហ៊ុន Grab ប្រចាំ​ប្រទេស ថៃ និង​កម្ពុជា​បាន​មាន​ប្រសា​ស​ន៏​ថា “​ពួកយើង​មាន​កិត្តិយស​ណាស់​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​យល់​ព្រមអោយ​Grab​ចុះ​អនុស្សរណៈ​នៅថ្ងៃនេះ​។ លោក​បាន​បន្ថែមទៀតថា​“​ក្នុងនាម​ជា​ក្រុមហ៊ុន​មធ្យោបាយ​ធ្វើដំណើរ​មួយ​ប្រចាំ​តំបន់​អាស៊ី​អា​គ្នេ​យ៏​Grab​មាន​ការឱ្យ​តម្លៃ​ខ្ពស់​ទៅលើ​ការប្រកាន់​ខ្ជាប់​យ៉ាង​តឹងរ៉ឹង​ខាង​ផ្នែក អភិបាលកិច្ច និង​តម្លាភាព​នៃ​ការគ្រប់គ្រង​ប្រតិបត្តិការ​របស់​យើង​នៅក្នុង​ទីផ្សារ​ទាំង ៨ និង ទីក្រុង​ចំនួន ១៦៨ ក្នុង​អាស៊ាន​“​។



​លោក​បាន​បន្ត​ផងដែរ​ថា “​សម្រាប់​ក្នុង​ថ្នាក់​តំបន់ ក្រុមហ៊ុន Grab ត្រូវបានគេទទួលស្គាល់​ក្នុង​ការចូល​រួមសហកា​រ​លើកកម្ពស់​ជីវភាព​ប្រជាជន​និង​កំណត់ត្រា​ល្អ​ខាង​ផ្នែក​អភិបាលកិច្ច​នៅក្នុង​ប្រទេស​ទាំងអស់​ដែល​ក្រុមហ៊ុន​Grab​បាន​ចាប់ដំណើរការ​“​។ ពួកយើង​ជឿជាក់ថា​ក្រុមហ៊ុន​ត្រូវតែ​រួមចំណែក​ទទួលខុសត្រូវ​ទៅលើ​ប្រទេស​ដែល​យើង​បានដាក់​ដំណើរការ​នូវ​សេវាកម្ម​របស់​យើង​និង​លើកទឹកចិត្ត​ក្រុមហ៊ុន​ប​ចេ្ច​ក​វិទ្យា​ផ្សេងៗ​ទៀត​អោយ​យក​គំរូ​តាម​។ ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ​បានបញ្ជាក់​ពី​ការប្តេជ្ញា​របស់ ក្រុមហ៊ុន Grab ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​លើ​ផ្នែក​អាជីវកម្ម​ដើម្បី​បង្កើន​នូវ​ការ​ទុក ចិត្ត​នៅក្នុង​សហគម​ន៏​និង​ប្រតិបត្តិ​ទៅតាម​ការអភិវឌ្ឍ​រយៈ​ពេល​វែង​នៅក្នុង​ប្រទេស​ដែល​ពូក​យើង​កំពុងតែ​ដំណើរការ​។​



​ឯកឧត្ដម ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​) នៃ​រាជរដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា​បាន​ធ្វើជា​គណៈអធិបតី​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នេះ ដែល​ត្រូវបាន​ចូលរួម​ដោយ​មន្ត្រី​នៃ​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(​អ​.​ប​.​ព​)​ព្រមទាំង​សមាជិក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Grab និង​អ្នកសារព័ត៌មាន​។​

​ឯកឧត្តម បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី    ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​) នៃ​រាជរដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា​បាន​មាន​ប្រសា​ស​ន៏​ថា “​តម្លាភាព​អាច​បញ្ជាក់​ច្បាស់ បាន​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​របស់​ពួកយើង​ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន យល់ឃើញ​នូវ​សារៈសំខាន់​នៃ​វិស័យ​ឯកជន​ក្នុងការ​ធ្វើជា​ដៃគូ​សហការ​ដ៏​សំខាន់​ដើម្បី ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​។​



​បន្ទាប់ពី​ការដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ក្រុមហ៊ុន​និង​សេវាកម្ម​របស់ខ្លួន​នៅ​ថ្ងៃទី​19​ខែធ្នូ កន្លងទៅនេះ​ដែលមាន​វ​ត្ត​មាន​របស់​ឯកឧត្តម ស៊ុនចាន់ថុល​រដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណៈ ការ​និង​ដឹកជញ្ជូន​Grab​កំពុង​ចាប់ផ្តើម​ប្រតិបត្តិការ​យ៉ាង​រហ័សរ​បស់​ខ្លួន​នៅក្នុង​រាជធានី​នៃ​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​ជម្រុញ​នូវ​លំហូរ​នៃ​ចរាចរណ៍​និង​ចូលរួម​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរ​ណ៏​។ នៅក្នុង​ការសម្ពោធ​ជា​ផ្លូវការ​នៃ​ក្រុមហ៊ុន​របស់ខ្លួន​នាពេល​កន្លងទៅ​ការចុះ អនុស្សរណៈ​មួយ​បាន​ធ្វើឡើង​ជាមួយនឹង​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ដែល​ខណៈ​ពេលនោះ Grab បាន​ប្តេជ្ញា​ថា​ខ្លួន​នឹងចូលរួម​សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល និង​ក្រសួង​ក្នុង​ការជួយ​សម្រួល​ដល់​បញ្ហា​ចរាចរណ៍​តាមរយៈ​ការផ្តល់​ជា​ទិន្នន័យ​និង​ជំនាញ​របស់ខ្លួន​។​

​លោក Wee Tang Yee បាន​មានប្រសាសន៍ថា “​ពួកយើង​មាន​ភាព​រីករាយ​បំផុត​ដែល​បានទទួល​នូវ​ឱកាស​នេះ​ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញា យ៉ាង​ម៉ឺងម៉ាត់​ទៅកាន់​ទីផ្សារ​ដែល​កំពុង​រីកដុះដាល​នេះ​និង​ដាក់​ដំណើរការ​នូវ​សេវាកម្ម​របស់ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ​និង​ស្របតាម​គោលការណ៍​ច្បាប់​។ ពួកយើង​សង្ឃឹមថា​ការ សហការគ្នា​រវាង​ក្រុមហ៊ុន Grab និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​ផ្តល់នូវ​អត្ថ​ប្រ​យោ​ជ​ន៏ ដល់​ពួកយើង​ទាំងពីរ​ហើយ​យើង​នឹង​ប្រកាន់​នូវ​គោលជំហរ​ស្របទៅតាម​ការចុះ អនុស្សរណៈ​នា​ថ្ងៃនេះ​។​



​សំរាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន​Grab សូម​ចូលទៅ​កាន់​គេហទំព័រ https://www.grab.com/kh/

​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com