រថយន្ត
អត្ថបទពាណិជ្ជកម្ម
​ទទួលយក​បទពិសោធ​ន៍​ថ្មី ជាមួយ​រថយន្ត​ភី​ក​អាប់ Isuzu D-Max V-Cross 4x4 Limited Edition​ ​រូបរាង​ស្អាត និង ធន់ រឹងមាំ ជាង​មុន​
18, Jan 2018 , 5:02 pm        
រូបភាព
​ក្រុមហ៊ុន ទ្រី ផេ​ដ អ៊ី​ស៊ូ​ហ្ស៊ុ សេល ខេ​ម​បូ​ឌា ឯ​.​ក ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ដ​ថ្មី​ម៉ូ​ឌែ​ល “​ភី​ក​អាប់ Isuzu D-Max V-Cross 4x4 Limited Edition!” ដែលជា​រថយន្ត​ប្រណាំង មាន​ល្បឿន​លឿន​បំផុត​ដែល​បញ្ជាក់បន្ថែម​ពី​អត្ថន័យ​នៃ​ការ​ផ្សងព្រេង និង​នៅលើ​ផ្លូវ​លំបាកៗ​គ្រប់​ទីកន្លែង​។ រថយន្ដ​នេះ​មាន​រូបរាង​ស្អាត​ជាង​មុន និង ធន់ រឹងមាំ ជាង​មុន ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ផ្លូវ​លំបាកៗ នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​ហើយ​វា​ក៏មាន​ភ្ជាប់​មកជា​មួយ​នូវ​ការ​រចនា​ប្លែក​អស្ចារ្យ​ថ្មី​សម្រាប់​អ្នកបើកបរ​កម្ពុជា​ដែល​ពិតជា​កម្រ​រកបាន​។​

“​អ៊ី​ស៊ូ​ហ្ស៊ុ D-Max V-Cross 4x4 Limited Edition!” រថយន្ត​ប្រណាំង​ប្រភេទ ភី​ក​អាប់ ដែលមាន​ល្បឿន​លឿន​ពិតប្រាកដ​នៅលើ​គ្រប់​ស្ថានភាព​ផ្លូវ​ជាមួយនឹង​
•​    ​ម៉ាស៊ីន​អ៊ី​ស៊ូ​ហ្ស៊ុ 3.0 Ddi ប្ល៊ូ​ផៅ​វើ 3,000 cc កម្លាំង​សេះ 163 ដែល​ផ្តល់នូវ​កម្លាំង​សេះ​ខ្លាំង និង​កម្លាំង​បង្វិល​ជុំ សន្សំសំចៃ​ខ្ពស់​។​



•​    ​ផ្នែក​ខាងក្រៅ​ភ្លឺរលោង​ដែល​បាន​នាំមក​ដោយ​គ្រឿងបន្លាស់​ដែលមាន​
​លក្ខណៈ​ថ្មី​នៅក្នុង​ការ​រចនា​កាន់តែ​ប្រសើរឡើង កាន់តែ​ខ្លាំងក្លា និង​ស្ទុះ​គ្រប់ផ្នែក​ទាំងអស់​
-​    ​ថ្មី​! ឡាន​ប្រណាំង​ដែល​ខ្លាំង រឹងមាំ ល្អ​ប្រណិត​
-​    ​ថ្មី​! ជញ្ជាំង​អង្កត់ផ្ចិត​ដែលមាន​ភាព​ប្រណិត និង​ទាន់សម័យ​
-​    ​ថ្មី​! ផ្នែក​ខាងមុខ​របស់​រថយន្ត​ការពារ​ដោយ​របាំងមុខ​ពណ៌​ប្រផេះ​ចាស់​ផ្នែក​ខាងមុខ​ដែលមាន​លក្ខណៈ​ពីរ​គឺ​ទាំង '​ត្រជាក់ និង​មាន​តែមួយ​' ថ្មី​! ចាន​ចង្កៀង​រ៉ុ​ក​កែ​ត​ភ្លឺ (​ស្លាក​សញ្ញា​ពណ៌​ក្រហម​) បង្កើន​អារម្មណ៍ កីឡា​ភាព ក្នុងការ​ប្រកួតប្រជែង និង​ប្រណិត​ភាព​
•​    ​មាន​ល្បឿន Rev Tronic ដោយ​ស្វ័យប្រវត្តិ​ដែលមាន​ហ្គៀ​រ ៥ មាន​អនុភាព និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​បេះដូង​របស់​អ្នក ព្រមទាំង​អាច​នាំ អ្នក​ឆ្លងកាត់​ផ្លូវ​ឧបសគ្គ​ទាំងឡាយ​ផងដែរ​។​
•​    ​ប្រព័ន្ធ​ផ្លាស់ប្តូរ​បញ្ជា​ដី ផ្លាស់ប្ដូរ​ពី​កង់​អេឡិចត្រូនិក ២ ទៅ​កង់ ៤ ជាមួយនឹង​ម៉ូ​ទ័​រ​មួយ​ដែលមាន​ការធានារ៉ាប់រង​ខ្លាំង ងាយស្រួល​ប្រើប្រាស់ និង​អាច​ផ្លាស់ប្តូរ​របៀប​បើកបរ​ពី​កង់ ៤​ទៅ​របៀប​កង់ ២ ផងដែរ​។ ជ្រើសរើស​ជម្រើស​របស់​អ្នក​ក្នុង​ទម្រង់​បី​គឺ ២H ៤H និង ៤L​សម្រាប់​គ្រប់​ស្ថានភាព​ផ្លូវ​ទាំងអស់​។​
•​    ​I-GRIP PLATFOAM (​អ៊ី​ស៊ូ​ហ្ស៊ុ ជំនាញ​ឆ្លើយតប​លើ​ឆាក​ដ៏​ឆ្លាត​វៃ​) លំដាប់ថ្នាក់​ពិភពលោក​ក្រោម​តួ​ដែល​កំណត់​ពាក្យ​ថា “ ធន់​បានយូរ​” ។ វា​មាន​កិត្យានុភាព​ដែល​ល្បីល្បាញ​ទូទាំង​ពិភពលោក សូម្បីតែ​នៅតាម​ផ្លូវ​ធម្មតា ឬ​ផ្លូវ​លំបាក​ក៏ដោយ ដែល​បង្ហាញ​ពី​ចរាចរណ៍ និង​ស្ថេរភាព​ផ្លូវ​ល្អឥតខ្ចោះ​ដែល​ផ្តល់ឱ្យ​អ្នក​។ ភាពទន់ភ្លន់​មួយ​មាន​អារម្មណ៍​មិន​ដូច​ទៅនឹង​អ្វីដែល​អ្នក​ធ្លាប់​ទទួលបាន ក្នុង​ល្បឿន​លឿន ឬ​ធម្មតា ក្នុង​ផ្លូវ​ធម្មតា និង​ផ្លូវ​លំបាក​ខ្លាំង​។​
•​    ​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​ធ្វើដំណើរ​របស់​អ្នកបើកបរ​ដែល​ហៅថា HDC (Hill Descent Control) ដែល​ផ្តល់ឱ្យ​អ្នក​នូវ​ការគ្រប់គ្រង​បានល្អ​ប្រសើរ​ក្នុងអំឡុងពេល​ចុះ​ចំណោត ក៏ដូចជា HSA (Hill Start Assist) ប្រព័ន្ធ​ស្ថេរភាព​ដែល​គេ​ហៅថា ESC (Electronic Stability Control) និង TCS (Traction Control System) ដែល​ផ្ដល់នូវ​សុវត្ថិភាព​កាន់តែ​ប្រសើរ​នៅក្នុង​ស្ថានភាព​ផ្លូវ​រអិល​។​



​ផ្ទៃ​ខាងក្នុង​រថយន្ត​បំពាក់​បាន​យ៉ាង​ល្អ​គ្រប់​ទិដ្ឋភាព និង​វិមាត្រ​ទាំងអស់ មាន​ក្រណាត់​ស្បែក​ស្រោប​ដែលមាន​មុខងារ​ពីរ ពណ៌ និង​សម្លេង ដែលមាន​ភ្ជាប់​មកជា​មួយ​ពហុមុខ​ងារ នាំមក​នូវ​ការកម្សាន្ត នៅក្នុង​សម្លេង​ជុំវិញ និង​បច្ចេកវិទ្យា “ Isuzu Connect world “ ដែល​អាច​ភ្ជាប់​ទៅនឹង​ការកម្សាន្ត​សម្បាយៗ​ជាមួយ​ពិភពលោក​ដែល​ងាយស្រួល​ភ្ជាប់​ទៅនឹង​ស្មា​ត​ហ្វូ​ន​ទាំង​ប្រព័ន្ធ iOS និង Android ។

​លោក Hisao Ito ប្រធាន​ក្រុមហ៊ុន ទ្រី ផេ​ដ អ៊ី​ស៊ូ​ហ្ស៊ុ សេល ខេ​ម​បូ​ឌា ឯ​.​ក ជា​អ្នកតំណាង​ចែកចាយ​រថយន្ត អ៊ី​ស៊ូ​ហ្ស៊ុ នៅក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា “ ជាមួយនឹង​ការបន្ត​សកម្មភាព​រប​ស់ ទ្រី ផេ​ដ គ្រុប នេះ​បានធ្វើ​ឲ្យ​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​នូវ​រថយន្ដ “​អ៊ី​ស៊ូ​ហ្ស៊ុ D-Max" និង "​អ៊ី​ស៊ូ​ហ្ស៊ុ MU-X"​។ អ្នកប្រើប្រាស់​រថយន្ត​នៅ​កម្ពុ​ជាមាន​ទំនុកចិត្ត​ខ្ពស់ ចំពោះ​ភាពរឹងមាំ​នៃ​ផលិតផល និង​ភាព​ធន់ នៃ​ម៉ាស៊ីន អ៊ី​ស៊ូ​ហ្ស៊ុ  ប្ល៊ូ​ផៅ​វើ  ដែលមាន​លក្ខណៈ​សន្សំសំចៃ រឹងមាំ និង​ការផ្តល់ជូន​នូវ​សេវាកម្ម​ល្អ​តាម​ស្តង់ដារ អ៊ី​ស៊ូ​ហ្ស៊ុ ពី មជ្ឈមណ្ឌល​សេវាកម្ម អ៊ី​ស៊ូ​ហ្ស៊ុ​។ ដើម្បី​បង្កើន​ជម្រើស​សម្រាប់​ទីផ្សារ​រថយន្ត​កម្ពុជា  អ៊ី​ស៊ូ​ហ្ស៊ុ​បាន​ណែ​នាំនូវ​រថយន្ត​ស៊េ​រ​ថ្មី “​អ៊ី​ស៊ូ​ហ្ស៊ុ  D-Max V-Cross 4x4 Limited Edition! ជម្រើស​ក្នុង​បរិមាណ​កំណត់​!​។ តម្លៃ​លក់​ចាប់ពី ៤៨,៩០០ ដុល្លារ​សហរដ្ឋអាមេរិក ដែលមាន​ភ្ជាប់​មកជា​មួយ​ការ​រចនា​រូបរាង​ថ្មី​ពិសេស រូបរាង​ជា​ប្រភេទ​ឡាន​ប្រណាំង និង​មើលទៅ​គួរឱ្យ​ទាក់ទាញ​នៅ​គ្រប់​វិមាត្រ​។

ការ​រចនា​ផ្ទៃ​ខាងក្នុង​របស់​រថយន្ដ​មាន​លក្ខណៈ​ប្លែក​ដែល​ផ្តល់នូវ​អារម្មណ៍​ស្រស់ស្រាយ​ប្រកបដោយ​ប្រណិត​ភាព ជាមួយនឹង​កៅអី​ជួរ​ខាងក្រោយ​សម្រាប់​អ្នកដំណើរ​ដែល​រួមបញ្ចូល​គ្នា​នូវ​កម្លាំង​របស់​រថយន្ត ដែល​ត្រៀម​រួចជាស្រេច​ដើម្បី​ឆ្លើយតប​ទៅ​និង​តម្រូវការ​របស់​អតិថិជន​ថ្មី​ក្នុងការ​ស្វែងរក​សេរីភាព​នៃ​ជម្រើស​ដែល​គ្មាន​ដែន​កំណត់​។ សូម​រីករាយ​ជាមួយនឹង​ដំណើរ​ផ្សងព្រេង​ដ៏​រំភើប​អស្ចារ្យ​នៅ​គ្រប់​ស្ថានភាព​ផ្លូវ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​របស់​អ្នក​។ ភាព​ទាក់ទាញ និង​ការបត់បែន​យ៉ាង​ល្អឥតខ្ចោះ ក្រុមហ៊ុន​យើងខ្ញុំ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ស្វាគមន៍​អ្នក​នៅ​អគារ​តាំង​បង្ហាញ ខេ (​ខេ​ម​បូ​ឌា​)​ខូ អិ​ល ធី ឌី ចាប់ពី​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៨ តទៅ​។ ”


​    ​     
​ហេតុ​ដូច្នេះហើយ សូម​អញ្ជើញ​អ្នក​ទាំងអស់គ្នា​ចូលរួម បើកបរ​សាកល្បង​ជាមួយនឹង​ថាមពល​របស់ “Isuzu D-Max V-Cross 4x4 Limited Edition!” តាមរយៈ​គេហទំព័រ ៖ www.isuzucambodia-tis.com រឺ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​៖ Isuzu Cambodia ក្នុង​គោលបំណង​ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ ក៏ដូចជា​ចូលរួម​ក្នុង​សកម្មភាព​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​យើង ជាមួយ​រង្វាន់​ជាច្រើន ឬ​ទំនាក់ទំនង​មក​ការិយាល័យ​តាំង​បង្ហាញ​របស់​យើង នៅ​ក្រុមហ៊ុន ខេ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ភូមិ​ក្បាលដំរី មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ លេខ​ទូរស័ព្ទ ០២៣ ៩៥០ ០៨៤ ចាប់ពី​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០១៨ តទៅ ។ 

​កាន់តែ​ពិសេស​!! លោកអ្នក​អាច​អញ្ជើញ​ចូលរួម​និង​ទទួលយក​បទពិសោធន៍​ថ្មី​ជាមួយ​រថយន្ដ Isuzu D-Max V-Cross Limited Edition នៅ​ផ្សារ​ទំនើប AEON Mall នា​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២១ ខែមករា​ឆ្នាំ ២០១៨ ចាប់ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ១០​យប់​. ការផ្ដល់ជូន​យ៉ាង​ពិសេស​និង​សកម្មភាព​ផ្សេងៗ​ទៀត​គឺ​សម្រាប់តែ​អ្នក​។​

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com