ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តេស្ត​ទឹកនោម HPV អាច​រកមើល​ជំងឺមហារីក​មាត់ស្បូន​បាន
19, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Independent បាន​ឲ្យ​ដឹងថា តេស្ត​ទឹកនោម​ដែល​អាច​រកមើល​វីរុស Human Papilloma Virus (HPV) អាចជួយ​ដល់​ស្ត្រី​បាន​ច្រើន​ក្នុងការ​រកមើល​ជំងឺមហារីក​មាត់ស្បូន​បាន​។ ការស្រាវជ្រាវ​បាន​រកឃើញថា តេស្ត​ទឹកនោម​សម្រាប់​រក DNA របស់​វីរុស HPV បានបង្ហាញ​នូវ​អាកា​រៈ​ជាច្រើន ដែល​វា​អាច​គ្រប់គ្រាន់​សម្រាប់​ផ្តល់នូវ​វិធីសាស្ត្រ​ពិនិត្យ​រក​ជំងឺមហារីក​មាត់ស្បូន ហើយក៏​អាច​ផ្តល់នូវ​ការស្រាវជ្រាវ​បន្ថែមទៀត​ផងដែរ​។



​រឿងនេះ​បានមកពី​ការសិក្សា​ចំនួន ១៤ និង​មាន​ស្ត្រី​ចូលរួម​ប្រមាណ ១៤៤៣​នាក់​។ រាល់​ការសិក្សា​ទាំងអស់​សុទ្ធតែ​ពិនិត្យ​ទៅលើ​ភាព​សុ​ក្រិត​នៃ​ការប្រើប្រាស់​តេស្ត​ទឹកនោម​ដែល​បង្កើតឡើង​ដើម្បី​រក DNA របស់​វីរុស HPV ។ HPV គឺជា​វីរុស​មួយក្រុម ដែល​ខ្លះ​អាច​បង្ក​ជា​ជំងឺមហារីក​មាត់ស្បូន​ក្នុង​រាងកាយ​ស្ត្រី​បាន​។

​គុណសម្បត្តិ​នៃ​ការធ្វើ​តេស្ត​ទឹកនោម​បែបនេះ​ប្រហែលជា​ពង្រឹង​ដល់​ការយល់ដឹង​អំពី​ការពិនិត្យ​រក​ជំងឺមហារីក​មាត់ស្បូន​បាន​។ យ៉ាងណាមិញ ស្ត្រី​ខ្លះ​ដែល​ត្រូវធ្វើ​តេស្ត​រក​ជំងឺមហារីក​មាត់ស្បូន​តាម​វិធី​ពីមុនៗ អាចនឹងទទួល​រង​នូវ​ភាព​អៀនខ្មាស​ច្រើន​នៅពេល​គ្រូពេទ្យ​យក​កោសិកា​ចេញពី​មាត់ស្បូន​។ ដូច្នេះហើយ​វា​នឹងធ្វើ​ឲ្យ​ស្ត្រី​វ័យក្មេង​ជាច្រើន​លះបង់​ការធ្វើ​តេស្ត​នេះ​។

​ការ​រំលឹក​ឡើងវិញ​នេះ​ការសិក្សា​នេះ​កំពុងតែ​បង្កើត​នូវ​ការសន្យា​ចំពោះ​លទ្ធផល ប៉ុន្តែ​វា​ក៏​ត្រូវការ​ការស្រាវជ្រាវ​បន្ថែម និង​មាន​ស្តង់ដារ​ត្រឹមត្រូវ​លើ​វិធីសាស្ត្រ​មើល​ទឹកនោម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com