កីឡាអន្តរជាតិ
អន្តរជាតិ
Malcom ដែលជា​គោលដៅ Arsenal ត្រូវ Bordeaux ពិន័យ​ក្រោយ​បង្ហោះ​វីដេអូ​លេងសើច​
19, Jan 2018 , 4:11 pm        
រូបភាព
Malcom ដែលជា​គោលដៅ​ចង់បាន​របស់ Arsenal ត្រូវបាន​ក្លិប Bordeaux នៃ​លី​ក​កំពូល​បារាំង​ដាក់ពិន័យ​ដោយសារតែ​រូបគេ​បង្ហោះ​វីដេអូ​លេងសើច​ប៉ះពាល់​ដល់​ក្លិប​។​


BBC បាន​ផ្សាយ​ថា ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល វ័យ ២០​ឆ្នាំ​រូបនេះ ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​បីនាក់​ទៀត​ដែល​ស្ថិតក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ដែល​បង្ហាញ​ពី​ការលេង​សោច​នៅក្រោយពេល​ក្រុម​ខ្លួន​ប្រកួត​ចាញ់​ក្រុម Caen ២-០ ក្នុង​ក្របខណ្ឌ Ligue 1 កាលពី​ថ្ងៃ​អង្គារ​ទី​១៦ ខែមករា​។

Malcom និង​មិត្ត​រួម​ក្រុម Bordeaux ដែលមាន​សញ្ជាតិ​ប្រេ​ស៊ី​ល​ដូចគ្នា​រួមមាន Cafu និង Otavio ត្រូវ​រង​ការរិះគន់​យ៉ាងខ្លាំង​ថា​ជា​កីឡាករ​ដែល «​ខ្វះ​ភាពចាស់ទុំ ខ្វះ​សាមគ្គីភាព​និង​ខ្វះ​ការគោរព​ចំពោះ​ក្លិប​» បន្ទាប់ពី​ថត​វីដេអូ Selfie សើច​សប្បាយ ខណៈ​ក្រុម​ទទួល​បរាជ័យ​។ ក្លិប​បានប្រកាស់ «​ថ្កោលទោស​យ៉ាងខ្លាំង​» ចំពោះ​អ្នក​ទាំងបី ហើយ​កំពុង​ពិចារណា​ដាក់ពិន័យ​ជុំវិញ​អក​ប្ប​កិរិយា​នេះ​។​

Malcom ដែល Bordeaux នាំយក​ពី Corinthians កាលពី​ឆ្នាំ​២០១៦ ស៊ុត​បញ្ចូល​ទី ១៨ ក្នុងការ​បង្ហាញខ្លួន ៨០​ដង កំពុងមាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​ខែម​ករានេះ​។​

​ក្រៅពី Malcom លោក Arsen Wenger បាននិងកំពុង​សម្លឹង​មើល​ខ្សែបម្រើ Henrikh Mkhitaryan របស់ Manchester United និង Pierre-Emerick Aubameyang របស់ Borussia Dortmund មកកាន់​ទឹកដី Emirate មុនពេល​ពេល​ទីផ្សារ​ដោះដូរ​បិទ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ស្របពេល​កីឡាករ​មួយចំនួន​ដូចជា Theo Walcott បាន​ចាក​ចេញទៅ Everton ហើយ Alexis Sanchez ក៏​ត្រៀម​ចាកចេញ​ដែរនោះ​៕

សូមទស្សនាវវីដេអូ៖



Tag:
 បាល់ទាត់​
  Malcom
 Arsenal
  Bordeaux
© រក្សាសិទ្ធិដោយ thmeythmey.com