ពីនេះ ពីនោះ
ក្រមា​១​ពាន់​ម៉ែត្រ បាន​ព្រោះ​ហេតុ​ខ្មែរ​រួមគ្នា​
20, Jan 2018 , 9:19 am        
រូបភាព
ដោយ:


បទ ព្រហ្មគីតិ​
-GoGo Cambodia​ ​មក​រួមគ្នា​កុំ​អល់អែក​
​កុំ​មើល​ហើយ​ចាំ​ស្រែក​ ​រួម​បំបែក​កំណត់ត្រា​។​
 
-​អំបោះ​កី​តម្បាញ​ ​ត្រល់​បង្ហាញ​យ៉ាង​សង្ហា​
​ត្រៀម​រួម​ត្បាញ​ក្រមា​ ​ឲ្យ​អស្ចារ្យ​ល្បី​ខ្ទរខ្ទារ​។​
 
-​ក្រមា​១​ពាន់​ម៉ែត្រ​ ​បាន​ព្រោះ​ហេតុ​ខ្មែរ​រួមគ្នា​
​ពុក​ម៉ែ​អ៊ុំ​មីងមា​ ​ទោះបីជា​ពិការ​ក្តី​។​
 
-​ពិសេស​យុវជន​ ​ដែលជា​ធន​កម្លាំង​ថ្មី​
​រួម​ត្បាញ​ទាំងប្រុស​ស្រី​ ​មិនចេះ​ក្តី​អាច​រៀន​បាន​។​
 
-​រួមរក្ស​វប្បធម៌​ ​បើក​ទំព័រ​ឲ្យ​ល្បី​ថ្កាន​
​ប្រាប់ថា​ខ្មែរ​ធ្វើបាន​ ​ពេល​ស្រុក​ក្សាន្ត​លែង​ច្បាំង​គ្នា​។​
 
-​អំបោះ​មួយ​សរសៃ​ ​រួម​គ្រប់​ដៃ​ពិត​បានជា​
​ក្រមា​វែង​រួមគ្នា​ ​Cambodia កាន់តែ​ល្បី​។​
 



Tag:
 ​ក្រមា​
  ឯតទគ្គ​កម្ម​
  កំណត់ត្រា​ពិភពលោក​
  Guinness book
© រក្សាសិទ្ធិដោយ thmeythmey.com