ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការវះកាត់សម្រកទម្ងន់ប៉ះពាល់ដល់ការភ្លេចភ្លាំងដែរ
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា ការវះកាត់សម្រកទម្ងន់បានបន្ថយឱកាសការកើតជំងឺភ្លេចភ្លាំងបាន។ វាគឺជាការសិក្សាដ៏តូចមួយរបស់ប្រជាជនប្រេហ្ស៊ីល ទៅលើស្ត្រីធាត់ជ្រុលធ្ងន់ធ្ងរ ទាំងមុន និងក្រោយពេលវះកាត់សម្រកទម្ងន់។ ក្នុងចំណោមពួកគេទាំងអស់គឺមិនមាននរណាមានសញ្ញានៃជំងឺភ្លេចភ្លាំងពេលចាស់ជរាឡើយ។
ស្ត្រី ១៧នាក់ដែលមានសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ ៥០គីឡូក្រាមក្នុងមួយម៉ែត្រការេ តម្រូវឲ្យធ្វើតេស្ត Neruopsychological Test តេស្តឈាម និងស្គេនខួរក្បាលមុនពេលវះកាត់ និងធ្វើម្តងទៀតក្រោយពីវះកាត់បាន ៦ខែរួច ជាពិសេសពេលមធ្យមភាគនៃសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់បានថយចុះដល់ ៣៧គីឡូក្រាមក្នុងមួយម៉ែត្រការេ។ លទ្ធផលរបស់ពួកគេត្រូវបានប្រៀបធៀបជាមួយស្ត្រី ១៦នាក់ទៀតដែលមានទម្ងន់ធម្មតា។
ស្ត្រីទាំងអស់តម្រូវឲ្យធ្វើតេស្ត Neuropsychological Test ធម្មតាទាំងអស់។ ស្ត្រីដែលធាត់ជ្រុលនឹងធ្វើតេស្តមួយនៃតេស្តលឿនជាច្រើនក្រោយពីវះកាត់សម្រកទម្ងន់រួច ប៉ុន្តែវាមិនអាចបញ្ជាក់ថា នេះគឺជាលទ្ធផលផ្ទាល់មួយនៃការសម្រកទម្ងន់ឡើយ។ សម្រាប់ក្រុមស្ត្រីដែលមានការគ្រប់គ្រងទម្ងន់ធម្មតា គឺមិនតម្រូវឲ្យធ្វើតេស្តម្តងទៀតឡើយ ដូច្នេះយើងមិនដឹងថា តើពួកគេនឹងមានការស្រកទម្ងន់បានល្អឬអត់ឡើយ។
ការប្រែប្រួលតិចតួចទៅលើអត្រានៃការរំលាយអាហារត្រូវបានគេមើលឃើញក្នុងលទ្ធផលនៃការស្គេនខួរក្បាលក្រោយពីវះកាត់នៅក្នុងតំបន់ពីរនៃខួរក្បាលស្ត្រីធាត់ជ្រុល។ ប៉ុន្តែដោយសារតែស្ត្រីមិនត្រូវបានគេតាមដានជាប់ ដូច្នេះយើងមិនដឹងនិយាយបានថា ស្ត្រីដែលវះកាត់សម្រកទម្ងន់មានការប្រឈមតិចតួចនឹងជំងឺភ្លេចភ្លាំងឬអត់ឡើយ។
ការសម្រកទម្ងន់អាចពង្រឹងដល់មុខងារបេះដូងសរសៃឈាម ដែលអាចការពារជំងឺភ្លេចភ្លាំងមួយចំនួនបាន។ ប៉ុន្តែបើយោងទៅតាមការសិក្សាដ៏តូចមួយនេះ ការវះកាត់សម្រកទ្ងំន់មិនអាចថាជាការណែនាំដ៏មានប្រសិទ្ធភាពមួយក្នុងការបង្ការភាពភ្លេចភ្លាំងឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com