ពីនេះ ពីនោះ
ពាក្យសរសេរជាព្យាង្គតម្រួត និងមិនសរសេរជាព្យាង្គតម្រួត!
× អក្សរសាស្ត្រខ្មែរវិវឌ្ឍពីមួយដំណាក់កាល ទៅមួយដំណាក់កាល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្តេចព្រះសង្ឃរាជ ជួន ណាត បានកត់ត្រា និងកែសម្រួលពាក្យពេចន៍ខ្មែរមួយចំនួន ដែលសរសេរជាព្យាង្គរាយ ទៅជាព្យាង្គតម្រួតវិញ។ ដោយឡែកមានពាក្យមួយចំនួននៅតែរក្សាធាតុដើមដដែល។
ពាក្យដែលរក្សាភាពជាព្យាង្គរាយដដែលមានដូចជា៖ សំរាម, ជំងឺ, កំណើត។ល។
ពាក្យដែលសរសេរជាព្យាង្គរាយ ទៅព្យាង្គតម្រួតមានដូចជា៖ រំងាប ឬរម្ងាប់, រំងាស់ ឬរម្ងាស់, រំងើក ឬរម្ងើង, រំដោះ ឬរម្តោះ, រំលឹក ឬរម្លឹក, រំលាយ ឬ រម្លាយ, រំលប់ ឬរម្លប់, រំលុះ ឬរម្លុះ, រំលត់ ឬរម្លត់, រំលំ ឬរម្លំ, រំលូត ឬរម្លូត, រំលើង ឬរម្លើង, រំសាយ ឬរម្សាយ, រំហើយ ឬរម្ហើយ, រំហែ ឬរម្ហែ, រំអិល ឬរម្អិល, រំលស់ ឬរម្លស់, រំងក ឬរម្ងក, ចំលើយ ឬចម្លើយ, សំនួរ ឬសំណួរ, ចំនេះ ឬចំណេះ, សំដី ឬសម្តី, សំវាស ឬសង្វាស, សំវេគ ឬសង្វេគ, សំងាត់ ឬសម្ងាត់, កំរិត ឬកម្រិត, តំរូវ ឬតម្រូវ, សំរាប់ ឬសម្រាប់, បំរាម ឬបម្រាម, រំលោក ឬរម្លោក, រំអា ឬរម្អា, សំអាត ឬសម្អាត, សំគាល់ ឬសម្គាល់, សំងាច ឬសម្ងាច, សំដែង ឬសម្តែង, កំដៅ ឬកម្តៅ, សំដៅ ឬសម្តៅ, លំអៀង ឬលម្អៀង, សំលាប់ ឬសម្លាប់, សំគាំង ឬសម្គាំង, សំបូរ ឬសម្បូរ, សំភី ឬសម្ភី។ល។
សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ទោះបីជាពាក្យទាំងនោះសរសេរជាព្យាង្គរាយ ឬព្យាង្គតម្រួត ក៏នៅតែរក្សាអត្ថន័យដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com