ជាតិ
សុខភាព
ក្រសួងសុខាភិបាល រើស​មន្ត្រី​ចំនួន​៧០០​នាក់ សម្រាប់​ការងារ​ឆ្នាំ​២០១៩
21, Jan 2018 , 7:00 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ដោយ:
 ​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ត្រូវការ​មន្ត្រី​ក្របខណ្ឌ​រាជការ និង​មន្ត្រី​កិច្ចសន្យា​ថ្មី​ចំនួន ៧០០​នាក់ ដើម្បី​បម្រើការ​នៅ​ទូទាំងប្រទេស នៅ​ឆ្នាំ​២០១៩​។ ក្នុងនោះ​មន្ត្រី​សុខាភិបាល​ថ្នាក់កណ្ដាល ត្រូវការ​ចំនួន ៦៧​នាក់ និង​ថ្នាក់​រាជធានី ខេត្ត ត្រូវការ​ចំនួន ៦៣៣​នាក់​។​


 
​ដោយ​មើលឃើញ​ពី​ភាពខ្វះខាត និង​តម្រូវការ​ចាំបាច់​របស់​ក្រួ​ង​សុខាភិបាល ដែល​ត្រូវការ​មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ថ្មី​។ ក្រសួង​បានបង្ហាញ​នូវ​តារាង​ជំនាញ និង​មន្ត្រី​ដែល​ត្រូវ​ជ្រើសរើស ដើម្បី​បម្រើ​ការងារ​នៅ​ឆ្នាំ​២០១៩​ខាងមុខ​។ 
 
​នៅក្នុង​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ក្រសួង​ត្រូវការ​មន្ត្រី​ក្របខណ្ឌ​រាជការ និង​មន្ត្រី​កិច្ចសន្យា​ថ្មី ចំនួន​៧០០​នាក់ ដើម្បី​បម្រើការ​នៅ​ទូទាំងប្រទេស នៅ​ឆ្នាំ​២០១៩​។ ក្នុងនោះ​មន្ត្រី​សុខាភិបាល​ថ្នាក់កណ្ដាល​ត្រូវការ​ចំនួន ៦៧​នាក់ និង​ថ្នាក់​រាជធានី ខេត្ត ត្រូវការ​ចំនួន ៦៣៣​នាក់​។​
 
​ការជ្រើសរើស​នេះ គឺ​សំដៅ​ធ្វើយ៉ាងណា​ឆ្លើយតប នឹង​សេចក្ដីត្រូវការ​ជាក់ស្ដែង​ជា​អាទិភាព​របស់​ក្រសួងសុខាភិបាល​។ ជាក់ស្ដែង​មន្ត្រី​សុខាភិបាល ដែល​ត្រូវការ​ច្រើនជាងគេ​គឺ ឆ្ម​ម​មធ្យម​ចំនួន ២០២​នាក់ គិលានុបដ្ឋាយិការ​មធ្យ​ម​ចំនួន ១៦៩​នាក់ និង​វេជ្ជបណ្ឌិត​ចំនួន ៦៤​នាក់​៕

Tag:
 សុខាភិបាល​
 ​មន្ត្រី​សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com