ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​ចាស់​ដែល​ចិញ្ចឹម​ឆ្កែ​អាចមាន​រាងកាយ​សមសួន​ជាង​អ្នក​មិន​ចិញ្ចឹម​
23, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​ការ​ទ​ទួ​ច​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា តើ​អ្នក​ចង់​ឲ្យ​ក្មេង​ជាង​មុន ១០​ឆ្នាំ​ដែរ​ទេ​? បើ​ចង់​មែន គួរតែ​រក​ទិញ​ឆ្កែ​មួយ​មក​ចិញ្ចឹម​ទៅ​។ ការសិក្សា​មួយ​បាន​រកឃើញ​ទំនាក់ទំនង​រវាង​ការចិញ្ចឹម​ឆ្កែ និង​ការបង្កើន​សកម្មភាព​រា​ង​កាយ​របស់​មនុស្ស​ចា​ស់ ប៉ុន្តែ​របៀប​ដែល​ទំនាក់ទំនង​នេះ​កើត​ឡើងលើ​មនុស្ស​វ័យក្មេង​គឺ​មិនទាន់​យល់ដឹង​ច្បាស់​នៅឡើយ​ទេ​។



​ផ្ទុយទៅវិញ ការសិក្សា​នេះ​គឺ​មិនបាន​វាស់ ឬ​បញ្ជាក់​អំពី​រូបរាង​ខាងក្រៅ​របស់​រាងកាយ​ម​នុស្ស​នោះទេ​។ ការសិក្សា​នេះ​គ្រាន់តែ​វាស់​ទៅលើ​កម្រិត​នៃ​សកម្មភាព​រាងកាយ​រប​ស់មនុស្ស​ចាស់​ប្រមាណ ៥៤៧​នាក់​ក្នុង​តំបន់ Tayside ប្រទេស​ស្កុ​ត​ឡេ​ន​ប៉ុណ្ណោះ​។ ក្រោយពី​បញ្ចូល​នូវ​កត្តា​ជាច្រើន​ដូចជា អាកាសធាតុ បរិ​ដ្ឋា​ន ជំងឺ និង​ស្ថានភាព​សង្គម​សេច​កិច្ច​រួចមក អ្នក​ដែល​ចិញ្ចឹម​ឆ្កែ​គឺមាន​សកម្មភាព​រាង​កា​យ​ច្រើនជាង​អ្នក​ដែល​មិន​ចិញ្ចឹម​ប្រមាណ ១២​ភាគរយ​។

​អ្នកដឹកនាំ​ការសិក្សា​និយាយថា ភាពខុសគ្នា​នេះ​គឺ​ស្មើគ្នា​ទៅនឹង​កម្រិត​សកម្មភាព​របស់​មនុស្ស​ដែល​នៅ​ក្មេង​ជាង ១០​ឆ្នាំ​។ ថ្វីបើ​ការសិក្សា​នេះ​ក៏បាន​បញ្ជាក់ថា អ្នក​ចិញ្ចឹម​ឆ្កែ​មាន​សុខភាព​ទូទៅ​ល្អ និង​មុខងារ​រាងកាយ​ល្អ​ហើយក៏​ដោយ តែ​វា​មិនបាន​បញ្ជាក់ថា រឿងនេះ​ដោយសារតែ​ការចិញ្ចឹម​ឆ្កែ​នោះទេ​។ វា​គួរតែមាន​ការកត់សម្គាល់​បន្ថែមទៀតថា លទ្ធផល​ទាំងនេះ​គឺ​ផ្អែកទៅលើ​អ្នក​ចិញ្ចឹម​ឆ្កែ​តែ ៥០​នាក់​ប៉ុណ្ណោះ ដូច្នេះ​វា​ប្រហែលជា​មិនអាច​ប្រើប្រាស់​ជាទូទៅ​សម្រាប់​ប្រជាជន​ទូទាំង​ពិភពលោក​បានឡើយ​។​

​យ៉ាងណាមិញ អ្វីដែល​គេ​ច្បាស់​នោះ​គឺថា ការហាត់​ប្រាណ និង​ការដើរ​គឺជា​សកម្មភាព​ដ៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ និង​ផ្លូវចិត្ត ហើយក៏​គួរតែ​លើកទឹកចិត្ត​ឲ្យ​មនុស្ស​គ្រប់​វ័យ​អនុវត្ត​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com