ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ញ៉ាំ​សាច់​ក្រហម​ជាប់ទាក់ទង​នឹង​ជំងឺមហារីក​សុដន់​
23, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ សាច់​ក្រហម​ច្រើន​នៅពេល​ជា​យុវវ័យ​ប្រហែលជា​មានការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​បន្តិចបន្តួច​។ រឿងនេះ​បានមកពី​ការសិក្សា​ដ៏​ធំ​មួយ​របស់​អាមេរិក ដែល​ពិនិត្យ​ទៅលើ​ការ​ញ៉ាំ​អាហារ​ជា​ប្រភេទ​ប្រូតេអ៊ីន​លើ​គិលានុបដ្ឋាយិកា​ស្រីៗ​ប្រមាណ ៩០០០០​នាក់ និង​កត្តា​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​របស់​ពួកគេ​រយៈពេល ២០​ឆ្នាំ​។



​តាម​ការសិក្សា​ពិ​មុនៗ​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​ញ៉ាំ​អាហារ​ក្នុង​វ័យ​ពាក់កណ្តាល និង​មនុស្ស​ចាស់​។ យ៉ាងណាមិញ ក្នុងការ​សិក្សា​នេះ អ្នកស្រាវជ្រាវ​បាន​ចាប់អារម្មណ៍​ទៅលើ​ការរកឃើញ​នូវ​ទំនាក់ទំនង​ខ្លាំ​ក្លា​មួយ​រវាង​របប​អាហារ និង​កត្តា​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​របស់​ពួកគេ​លើ​មនុស្ស​វ័យ​កណ្តាល​។

​ការរកឃើញ​ដ៏​សំខាន់​នោះ​គឺថា កាលណា​ញ៉ាំ​សាច់​ក្រហម​កាន់តែច្រើន ដែល​វា​មាន​ទាំង​សាច់​កៃ​ឆ្នៃ និង​មិន​កៃ​ឆ្នៃ គឺមាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ជំងឺមហារីក​សុដន់​រហូតដល់ ២២​ភាគរយ​។ លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​ណែនាំ​ថា ស្ត្រី​ដែល​ជ្រើសរើស​ប្រភព​នៃ​ប្រូតេអ៊ីន​ដែល​ផ្តល់​សុខភាព​ល្អ​ជាង​នេះ​ដូចជា​សាច់មាន់ ឬ​គ្រាប់សណ្តែក គឺមាន​ថយចុះ​នឹង​ជំងឺមហារីក​សុដន់​ទៅវិញ​ទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ មាន​អំណះអំណាង​មួយ​ដែលថា ការបន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម​មក​ត្រឹម ៧០​ក្រាម​ក្នុង​មួយ​សប្តាហ៍​ឬ​តិចជាង​នេះ អាច​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​ពោះ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com