ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្ត្រេ​ស​ធ្វើ​ឲ្យ​ខូចខាត​ដល់​បេះដូង​
07, Aug 2023 , 10:59 pm        
រូបភាព
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Times បាន​ឲ្យ​ដឹងថា ស្ត្រេ​សត្រូវ​បាន​គេ​ស្គាល់​ថា​ជា​រឿង​ដ៏​អាក្រក់​មួយ​សម្រាប់​សុខភាព​បេះដូង ប៉ុន្តែ​បច្ចុប្បន្ននេះ អ្នកស្រាវជ្រាវ​បាន​រកឃើញ​ហើយ​នូវ​មូលហេតុ​ដែល​វា​មាន​គ្រោះថ្នាក់​បំផុត​។



​តាម​ការសិក្សា​ថ្មី​របស់​អាមេរិក​បច្ចុប្បន្ន​នេះ បាន​ផ្តល់នូវ​លក្ខណៈ​ដ៏​គួរ​ឲ្យ​ពេញចិត្ត​មួយ​ទៅលើ​របៀប​ដែល​ស្ត្រេ​ស​ខាង​ផ្លូវចិត្ត​រ៉ាំរ៉ៃ​ធ្វើ​ឲ្យ​ខូចខាត​ដល់​បេះដូង​។ វា​មានការ​ចូលរួម​ទាំ​ងក​ណ្តុ​រ និង​គ្រូពេទ្យ​ទើប​ចេញ​ធ្វើការ​។ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ឈាម​របស់​ក្រុមគ្រូពេទ្យ​ដ៏​តូច​មួយ​ក្រោយពី​ធ្វើការ​បាន​មួយ​សប្តាហ៍​ក្នុង​សាល​សង្គ្រោះបន្ទាន់​។ ក្រោយពី​ធ្វើការ​ពោរពេញ​ទៅដោយ​ភាព​តានតឹង ចំនួន​គ្រាប់​ឈាម​របស់​ពួកគេ​បាន​កើនឡើង​។

​ជាមួយគ្នានេះដែរ នៅពេល​កណ្តុរ​ត្រូវបាន​ប៉ះពាល់​ទៅនឹង​ស្ថានភាព​ដែល​ស្ត្រេ​ស​រ៉ាំរ៉ៃ ដោយ​នៅក្នុង​ទ្រង់​របស់​វា​រយៈពេល​យូរ វា​ក៏​បង្ហាញ​នូវ​ចំនួន​គ្រាប់​ឈាមស​ខ្ពស់​ដែរ​។ ការរកឃើញ​នេះ​គួរ​ឲ្យ​ចាប់អារម្មណ៍ ហើយក៏​មានការ​បារម្ភ​របស់​វា​ផងដែរ​។

​តាម​ការសិក្សា​មុនៗ​បាន​បញ្ជាក់ថា កោសិកា​គ្រាប់​ឈាមស​ដែល​រលាក​អាចមាន​ការចូលរួម​ក្នុង​ដំណើរ​ការណ៍​នៃ​ការធ្វើ​ឲ្យ​រហែក​ដល់​កំណកខ្លាញ់​ក្នុង​សរសៃឈាម​របស់​អ្នក​ដែលមាន​ជំងឺ​បេះដូង ហើយ​វា​ក៏​ធ្វើ​ឲ្យ​កើត​ជំងឺ​គាំងបេះដូង​ថែមទៀត​ដែរ​។ យ៉ាងណាមិញ ការស្រាវជ្រាវ​នេះ​មាន​លក្ខណៈ​ខុសគ្នា​ឆ្ងាយ​ពី​ការផ្តល់​អំណះអំណាង​បែប​សន្និដ្ឋានថា ស្ត្រេ​ស​ធ្វើ​ឲ្យ​កើតជា​ជំងឺ​បេះដូង ឬ​ធ្វើ​ឲ្យ​កើត​ជំងឺ​គាំងបេះដូង​ដោយផ្ទាល់​ទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com