ពីនេះ ពីនោះ
«​ពាន់​»​និង​«​ព័ន្ធ​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
23, Jan 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ទាំងពីរ​នេះ​មាន​សូរសព្ទ​ដូចគ្នា តែ​ន័យ​ខុសគ្នា​ស្រឡះ​។ «​ពាន់​»​សំដៅ​ដោយ​តួលេខ ចំនួន ១០០ ដប់​ដង​។ ចំណែក «​ព័ន្ធ​» សំដៅ​ដោយ​ដំណើរ​ឆ្វាក់​ប្រទាក់​ជាប់​គ្នា​។



​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត «​ពាន់​»​មានន័យថា ជា​ចំនួន​មួយ​ដែល​គិត​ជា ១០០​ដប់​ដង ស្មើនឹង ១​ពាន់​។ ឧទាហរណ៍​៖ សំបុត្រ​ចូល​ទស្សនា​សួនសត្វ​មានតម្លៃ​២​ពាន់​រៀល​។​

​ចំណែក «​ព័ន្ធ​»​មានន័យថា ចង​, ជាប់​, ជំពាក់​, ទាក់​ឆ្វាក់​ប្រទាក់​លើ​គ្នា​, ជាប់​គ្នា​។ ឧទាហរណ៍​៖ ព័ន្ធខ្សែ​, ព័ន្ធសម្តី​, ព័ន្ធជើង​, ព័ន្ធគំនិត ជាដើម​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com