ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ពីរ​ពេល​ធំៗ​ល្អ​ជាង ៦​ពេល​តូចៗ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​
25, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា គ្រាន់តែ​ញ៉ាំ​អាហារ​ពេលព្រឹក និង​ថ្ងៃត្រង់​ប្រហែល​ជាមាន​ប្រសិទ្ធភាព​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បានល្អ​ជាង​ការ​ញ៉ាំ​ញ៉ាំ​អាហារ​តិចៗ​តែ​ច្រើនដង​។ សេចក្តីរាយការណ៍​នេះ​ផ្តោត​សំខាន់​ទៅលើ​ការសិក្សា​ដ៏​តូច​មួយ​ដែល​បាន​រកឃើញថា នៅពេល​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ញ៉ាំ​អាហារ​ពីរដង​ក្នុង​មួយថ្ងៃ ពួកគេ​បាន​ស្រក​ទម្ងន់​ច្រើន ហើយក៏​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ដែរ​នៅ​ចុង​សប្តាហ៍​ទី ១២ ជាង​អ្នក​ដែល​បាន​ញ៉ាំ​អាហារ​តិចៗ​តែ​ច្រើនដង​ក្នុង​មួយថ្ងៃ​។



​ការសិក្សា​នេះ​មានការ​ចូលរួម​ពី​អ្នក​ធាត់ និង​ធាត់​ជ្រុល​ប្រមាណ ៥៤​នាក់ ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ហើយ​ក៏បាន​តាមដាន​ទៅលើ​របប​អាហារ​ពីរ​ប្រភេទ​រយៈពេល ១២​សប្តាហ៍​។ របប​អាហារ​ទាំងពីរ​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់នូវ​ចំនួន​កាឡូរី​ដូចគ្នា គឺ ៥០០​កាឡូរី ដែល​វា​តិចជាង​តម្រូវការ​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​មួយថ្ងៃ​ថែម​ទៀតផង​។

​ដោយសារតែ​ការសិក្សា​នេះ​មាន​រយៈពេល​ខ្លី និង​តូចតាច ហើយ​វា​ជាការ​ជ្រើសរើស​ក្រុមមនុស្ស​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ហើយ​ជា​អ្នក​ដែល​នឹង​ចង់​បង្កើត​នូវ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​ខ្លួនឯង​ថែម​ទៀតផង​។  ដូច្នេះ​យក​ល្អ​គួរតែ​សម្គាល់ថា អ្នក​ដែល​ស្ថិតក្នុង​ការសិក្សា​នេះ​បាន​នៅ​បន្ត​លេបថ្នាំ​ជំងឺ​ទឹកនោមផ្អែម​ដូច​ធម្មតា​ដដែល​ក្នុងពេល​កំពុងតែ​សិក្សា​។

​លទ្ធផល​នៃ​ការសិក្សា​នេះ​ត្រូវមាន​ការបញ្ជាក់​បន្ថែម​ជាមួយនឹង​ការសិក្សា​ធំ​ជាង​នេះ និង​មាន​រយៈពេល​យូរ​ជាង​នេះ ជាពិសេស​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ចូលរួម​ដែរ​។ ខណៈពេលដែឡ​លទ្ធផល​នេះ​អាច​ប្រើ​លើ​អ្នក​ដែល​គ្មាន​ជំងឺ​ទឹកនោម​ផ្អែំ​ដែរនោះ​ដូច្នេះ​វា​ក៏​មិនទាន់​ច្បាស់លាស់​ដែរ​។ បើសិនជា​អ្នកមាន​ការគ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​មិនបាន​ល្អ អ្នក​មិនគួរណា​បង្កើត​នូវ​ការផ្លាស់ប្តូរ​ទម្លាប់​ញ៉ាំ​អាហារ​ដោយ​មិនមាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com