ពីនេះ ពីនោះ
តើ​សរសេរ «​កីឡាដ្ឋាន​»​ត្រឹមត្រូវ​ដែរឬទេ​?
28, Jan 2018 , 7:38 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​សរសេរ​ជា «​កីឡាដ្ឋាន​»​ជា​ពាក្យ​ដែល​ប្រាស់ចាក​ពី​វចនានុក្រម​ខ្មែរ​។ ពាក្យ​គួ​ប្បី​ដែល​ត្រូវតែ​ស​សេរ​គឺ «​កីឡដ្ឋាន​» ដោយ​មិនមាន​ការប្រើ​ស្រះ «​ា​»​នៅ​ជិត​តួអក្សរ «​ឡ​»​ឡើយ​។ តែ​ទាល់តែ​ពាក្យ «​កីឡា​»​ទើប​មាន​ស្រះ​«​ា​»​។​



«​កីឡា​» មានន័យថា ការលេង​ល្បែង​កម្សាន្ត​ផ្សេងៗ និង «​ដ្ឋា​ន​» មានន័យថា កន្លែង​, ទីតាំង​។ តែបើ​សរសេរ​«​កីឡា បូក​នឹង ដ្ឋា​ន​» ពុំ​ត្រឹមត្រូវ​ឡើយ​។ គួរ​បែរមក​សរសេរ «​កី​ឡ បូក​នឹង ដ្ឋា​ន​» ទើប​ត្រឹមត្រូវ​។  ដែល​មានន័យថា កន្លែង​ដែលមាន​លេងល្បែង​កម្សាន្ត​។
 
​ហេតុតែ​យើង​មិន​ប្រើ «​ា​»​ដោយសារ​តែមាន​ពាក្យ​ភ្ជាប់​ដោយ​ពាក្យ​ដទៃទៀត ដូច្នេះ​យើង​មិនចាំបាច់​រក្សា​ស្រះ​«​ា​»​មក​បន្តទៀត​ទេ​។

​ជាហេតុ​ដែល​មនុស្ស​ទូទៅ​ជឿជាក់​បាន​ថា ពាក្យ​ទាំងនេះ មិនមាន​ការផ្លាស់ប្តូរ ដោយសារ​សង្កេតឃើញ មាន​ពាក្យ​មួយចំនួន មានដូចជា​៖ ព្រឹត្តិការណ៍​, យុត្តិធម៌​, ឧក្រិដ្ឋជន ជាដើម​។

​ការបកស្រាយ​ខាងលើ គឺ​យោង​លើ​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com