ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កូន​អាយុ​១​ខួប គួរតែ​គេង​ប៉ុន្មាន​ម៉ោង ទើប​ល្អ​ចំពោះ​សុខភាព​?
25, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កូន​ដែលមាន​អាយុ​មួយ​ខួប អ្នក​គួរតែ​ឲ្យ​គេ​គេង​ឲ្យ​គ្រប់​ម៉ោង ទើប​ល្អ​ចំពោះ​សុខភាព​របស់​កូន​។ តើ​មាន​អ្វី​ខ្លះទៅ​?



​នៅពេលដែល​កូន​បាន​មួយ​ខួប​ហើយ អ្នក​គួរតែ​ឲ្យ​គេ​គេង​ពេលព្រឹក​ចំនួន​ពីមួយ​ទៅ​ពីរ​ម៉ោង ហើយ​ពេល​ថ្ងៃត្រង់ គេង​ពីមួយ​ទៅ​ពីរ​ម៉ោង​ដូចគ្នា​។ ចំណែក​ពេលយប់ ចាប់ពី​ម៉ោង​៧​ដល់​៩ អ្នក​គួរតែ​ឲ្យ​គេ​ចូល​គេង​ហើយ ព្រោះ​គេង​ដល់ពេល​ព្រឹក ទើប​អាច​គ្រប់​ពី​៨​ទៅ​១០​ម៉ោង​។ អ្នក​មិនគួរ​ឲ្យ​កូន​គេង​ពេល​ល្ងាច​ចាប់ពី​ម៉ោង​៥ ដល់​ម៉ោង​៧​ទេ ព្រោះ​វា​អាច​រំខាន​ដល់​ដំណេក​របស់គេ​នៅពេល​យប់ ដោយ​ធ្វើ​ឲ្យ​កូន​អាច​ក្រោក​នៅ​ពាក់​កណ្តាលយប់ ធ្វើ​ឲ្យ​អ្នក​មិនអាច​គេង​លក់​ស្រួល​បានឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com