ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ឲ្យ​មុខ​កើតមុន ទម្លាប់​ល្អ​៣​នេះ គួរតែ​អនុវត្ត​
25, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​រក្សា​មុខ​អ្នក​ឲ្យ​ស្អាត អ្នក​អាច​រក្សា​ទម្លាប់​ល្អ​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​មិនគួរ​ប្រើ​ថ្នាំ​ផ្តេសផ្តាស​នោះទេ​នៅពេលដែល​ឡើង​មុន ព្រោះ​បើ​ប្រើ​ខុស វា​អាចធ្វើ​ឲ្យ​មុន​នោះ​កាន់តែ​ធ្ងន់ធ្ងរ​បាន​។​

2.    អ្នក​គួរតែ​រក្សា​អនាម័យ​ផ្ទាល់ខ្លួន​ឲ្យ​បាន​ខ្ពស់ ដោយ​គួរតែ​ចង​សក់​ឡើង​អស់ ហើយ​មិនគួរ​ទុក​សក់​មុខ​នោះទេ ទើប​មុន​មិន​ងាយ​កើតមាន​លើ​មុខ​អ្នក​បាន​។ ជាពិសេស អ្នក​ក៏​គួរតែ​ថែរក្សា​ស្បែក​មុខ​របស់​អ្នក​មិន​ឲ្យ​ត្រូវ​ធូលី​ផងដែរ ព្រោះ​ស្បែ​កមុខ​ដែល​ស្អាត ទើប​មិន​ងាយ​ឡើង​មុន​។​

3.    អ្នក​គួរតែ​បោក​ស្រោមខ្នើយ​របស់​អ្នក​ឲ្យ​បាន​ញឹកញាប់ ទើប​ធូលី​ដែលមាន​លើ​នោះ មិន​ហោះ​មកលើ​មុខ​អ្នក ធ្វើ​ឲ្យ​អ្នក​កើតមុន​។ ដូចនេះ អ្នក​គួរតែ​រក្សា​ទម្លាប់​ទាំងនេះ ទើប​អាចធ្វើ​ឲ្យ​មុខ​អ្នក​ស្អាត មិនមាន​មុន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com