ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​បញ្ហា​ដែរ​ទេ បើ​នោម​នៅក្នុង​អាង​ហែល​ទឹក​?
27, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា ការ​នោម​ក្នុង​អាង​ហែល​ទឹក​អាចជា​រឿង​មិនល្អ​សម្រាប់​សុខភាព​។ រឿងនេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មនុស្ស​ដែល​ប្រើ​អាង​ហែល​ទឹកតែ​មួយ​មិន​សប្បាយចិត្ត និង​មិន​ពេញចិត្ត​ទៀត​នោះទេ តែ​ការស្រាវជ្រាវ​ថ្មី​បាន​ណែនាំ​ថា សារធាតុ​គីមី​មួយ​ក្នុង​ទឹកនោម អាចមាន​ប្រតិកម្ម​ជាមួយនឹង​សារធាតុ​ក្លរ​ដែលមាន​ក្នុង​អាង​ហែល​ទឹក ហើយក៏​អាចបង្កើត​បានជា​សារធាតុ​គ្រោះថ្នាក់​ខ្លាំង​ផងដែរ​។



​ការសិក្សា​នេះ​បានធ្វើ​ឡើង​ក្នុង​មន្ទីរពិសោធន៍ ដោយ​ធ្វើតេស្ត​លើ​ប្រតិកម្ម​រវាង​សារធាតុ​គីមី​ក្នុង​ទឹកនោម ដែលមាន​ឈ្មោះថា អាស៊ីត​អ៊ុយ​រិ​ក និង​ជាតិ​ក្លរ​ក្នុង​អាង​ហែល​ទឹក​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការ​ផ្សំ​ចូលគ្នា​ន​សារធាតុ​ទាំងនេះ​អាចបង្កើត​បានជា​សារ​ធាតុគីមី​គ្រោះថ្នាក់​ឈ្មោះថា Nitrogen-containing Disinfection Byproducts (N-DBPs)​។​

N-DBPs បាន​រកឃ​៖​ញ​ក្នុង​កម្រិត​ដ៏​ទាប​មួយ​ក្នុង​អាង​ហែល​ទឹក ដែល​វា​មាន​ជាប់ទាក់ទង​នឹង​ការធ្វើ​ឲ្យ​រលាក​ភ្នែក និង​បំពង់ករ​។ កាលណា​កម្រិត​របស់​វា​មាន​ខ្ពស់ វា​អាច​ប៉ះពាល់​ដល់​សរសៃប្រសាទ និង​ប្រព័ន្ធ​បេះដូង​សរសៃឈាម​បាន​។ សារធាតុ​មួយ​នេះ​ត្រូវបាន​គេ​ដឹង​រួចមកហើយ​ថា​មាន​ក្នុង​ទឹក​មាន​លាយ​ជាតិ​ក្លរ ហើយក៏​ដើម្បី​បង្កើត​ជាការ​មានប្រតិកម្ម​រវាង​ក្លរ និង​សារធាតុ​គីមីសរីរាង្គ​ផ្សេង​ដូចជា​ជាតិ​ទឹក​ដែលមាន​ក្នុង​ខ្លួន​មនុស្ស​យើង​។ ការសិក្សា​ចុងក្រោយ​មួយ​នេះ​បាន​បញ្ជាក់ថា អាស៊ីត​អ៊ុយ​រិ​ក​គឺជា​ប្រភព​មួយ​ខ្លាំង​នៃ​សារ​ធាតុគីមី​ខាងលើនេះ​។

​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​នេះ​បាន​គាំទ្រ​ថា ការ​ដែលមាន​ទម្លាប់​នោម​ក្នុង​អាង​ហែល​ទឹក​គឺជា​រឿង​គ្មាន​អនាម័យ​។ ការ​ហែល​ទឹក​ក្នុង​អាង ដែលមាន​អ្នកយាម​ដើម្បី​ការពារ​អ្នក គឺជា​រឿង​ល្អ​មួយ​សម្រាប់​ការហាត់​ប្រាណ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com