ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺអញ្ចាញធ្មេញអាចជាប់ទាក់ទងនឹងការរលាកសន្លាក់ដែរ
× យោងទៅតាមសេចក្តីរាយការណ៍មួយរបស់សារព័ត៌មាន Mail Online បានឲ្យដឹងថា ការដុសសម្អាតធ្មេញបានល្អអាចជួយបង្ការការរលាកសន្លាក់បាន។ រឿងនេះធ្វើឡើងក្រោយពីអ្នកវិទ្យាសាស្ត្របានរកឃើញថា បាក់តេរីដែលធ្វើឲ្យមានជំងឺអញ្ចាញធ្មេញ P. Gigivalis ក៏ប្រហែលជាអាចបំផ្លាញដល់សន្លាក់បានដែឬ។ ប៉ុន្តែដំបូងន្មានរបស់សារព័ត៌មាននេះគឺប្រហែលជាលឿនពេកហើយ។ ការសិក្សានេះមានការចូលរួមដោយសត្វកណ្តុរ និងមិនបានវាយតម្លៃថាការដុសសម្អាតធ្មេញអាចបន្ថយការប្រឈមនឹងការរលាកសន្លាក់ឬអត់ឡើយ។
គេនិយាយថា ការស្រាវជ្រាវនេះគួរឲ្យចាប់អារម្មណ៍ត្រង់ថា វាផ្តល់នូវការពេញចិត្ត និងយន្តការណ៍ដែលបាក់តេរី P. Gingivalis ធ្វើឲ្យរលាកសន្លាក់ក្នុងសត្វកណ្តុរកាន់តែធ្ងន់ធ្ងរ។ ការរលាកសន្លាក់ប្រភេទនេះគឺជាប្រភេទ Rheumatoid Arthritis សម្រាប់សត្វកណ្តុរ ហើយក៏ត្រូវបានបង្កើតឡើងដែលស្រដៀងគ្នានឹងជំងឺរបស់មនុស្សតាមរបៀបជាច្រើនយ៉ាងដែរ។ លទ្ធផលនៃការសិក្សានេះប្រហែលជាមានការបញ្ជាក់ច្រើនសម្រាប់មនុស្សយើង។ ប៉ុន្តែយើងត្រូវតែមានការប្រុងប្រយ័ត្នចំពោះរឿងនេះដេរ ព្រោះតែមិនទាន់មានការស្រាវជ្រាវ ឬពិសោធន៍ទៅលើមនុស្សនៅឡើយទេ។ វាប្រហែលជាត្រូវការការស្រាវជ្រាវកាន់តែច្រើនទៀតទៅលើរាងកាយមនុស្សដែលមានជំងឺនេះ។
ការស្រាវជ្រាវមួយនេះបានបំបែកកំណត់ត្រាមួយដែលនិយាយទៅលើយន្តការណ៍ដ៏ល្អមួយដែលជាទំនាក់ទំនងរវាងជំងឺអញ្ចាញធ្មេញ និងការរលាកសន្លាក់ ប៉ុន្តែវាមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។ ខណៈពេលដែល យើងមិនអាចនិយាយបានថា ការដុសសម្អាតធ្មេញទៀងទាត់នឹងជួយបង្ការការរលាកសន្លាក់ប្រភេទ Rheumatoid Arthritis យើងពិតជាដឹងថា វាអាចជួយបង្ការការពុកធ្មេញ និងជំងឺអញ្ចាញធ្មេញបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com