ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សាស្ត្រាចារ្យ ជ័យ ចាប​៖ ដើម្បី​តែង​កំណាព្យ​ដែល​អាច​ឆក់​បេះដូង​អ្នកអាន កវី​ត្រូវមានចំណេះ​ចម្រុះ​
03, Feb 2019 , 1:25 pm        
រូបភាព


ភ្នំពេញ​៖ លោក​សាស្ត្រាចារ្យ ជ័យ ចាប អ្នកឯកទេស​ខាង​និពន្ធ​កំណាព្យ បាន​បញ្ជាក់ថា កំណាព្យ​គឺជា​សិល្ប៍​អត្ថបទ ដែលមាន​ចំណាប់​ចួន​រណ្តំ​ណែងណង និង​ត្រឹមត្រូវ​តាម​ក្បួ​ត​ខ្នាត​កាព្យ ហើយ​មាន​សមត្ថភាព​ខាប​បេះដូង អន្ទង​ព្រលឹង​អ្នកអាន អ្នក​ស្តាប់ ឲ្យ​រំជើបរំជួល​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកជំនាញ​កាព្យ​រូបនេះ បាន​គូសបញ្ជាក់ថា ដើម្បី​និពន្ធ​កាព្យ​ដែល​អាច​ឆក់​បេះដូង​អ្នកអាន អ្នក​ស្តាប់​ឲ្យ​លន្លង់លន្លោច​តាម​បាន​នោះ កវី​ត្រូវតែមាន​ទេពកោសល្យ​ពី​កំណើត និង​យល់ដឹង​ច្បាស់​ពី​មូលដ្ឋាន​តែង​កាព្យ​។ ជាពិសេស​នោះ អ្នកនិពន្ធ​ត្រូវមាន​ចំណេះ​ទូទៅ​ទូលំទូលាយ 
ចម្រុះទាំង​ផ្នែក​ចិត្តសាស្ត្រ គរុកោសល្យ ទស្សន​វិទ្យា ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌​ជាដើម និង​ត្រូវ​ដឹងថា​ខ្លួន​ចង់​សរសេរ​ពីអ្វី ឱ្យ​នរណា​អាន និង​អ្នក​នាំ​អ្នកអាន​ទៅណា​។

​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាស​រវាង​ក​ញ្ញា ប៉ូ សា​គុន អ្នកកាសែត នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ លោក​សាស្ត្រាចារ្យ ជ័យ ចាប​៖





Tag:
 ជ័យ ចាប​
 ​ កំណាព្យ​
 ​ និពន្ធ​
 ​ អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com