ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប នឹង​ចំណាយ​ជិត​២​ម៉ឺន​ដុល្លារ ដើម្បី​បោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​
03, Feb 2018 , 7:59 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ផ្តល់បទសម្ភាសដល់អ្នកកាសែត ពេលរៀបចំបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតឃុំ សង្កាត់ កន្លងមក
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ផ្តល់បទសម្ភាសដល់អ្នកកាសែត ពេលរៀបចំបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតឃុំ សង្កាត់ កន្លងមក
ដោយ:
 ភ្នំពេញ​៖ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២0១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​ចាប់ផ្តើម​បោះពុម្ព​សន្លឹកឆ្នោត​ប្រមាណ ២​ម៉ឺន​៤​ពាន់ សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ​។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ការបោះពុម្ព​សន្លឹកឆ្នោត​ទាំងនេះ នឹងត្រូវ​ចំណាយ​ថវិកា​ចំនួន ១​ម៉ឺន​៧​ពាន់​ដុល្លារ​។


​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២0១៨ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​៣៣ នៅក្នុង​២៥ រាជធានី​-​ខេត្ត​។ ហើយ​អង្គ​បោះឆ្នោត (​អ្នកបោះឆ្នោត​) មាន​ចំនួន ១១,៦៩៥​នាក់​។ 
 
​អង្គ​បោះឆ្នោត គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​តំណាងរាស្ត្រ ក្នុង​តំណែង​។ ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មាន​ចំនួន ១១,៥៧២​នាក់ និង​តំណាងរាស្ត្រ មាន​ចំនួន ១២៣​នាក់ ដែល​នឹងត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​។ 
 
​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤​នេះ មាន​គណបក្ស​តែ​៤​ប៉ុណ្ណោះ ដែល​ចូលរួម​ប្រកួតប្រជែង ដោយ​ក្នុងនោះ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា​៕
 

Tag:
 គ​.​ជ​.​ប​
  ព្រឹទ្ធសភា​
  ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com