បទយកការណ៍ / បទសម្ភាសន៍
មូលហេតុ​ដែល​ចាស់​បុរាណ តម្រូវ​ឲ្យ​កូនប្រុស​ទៅ​បម្រើ​ខាង​ស្រី មុន​រៀប​អាពាហ៍ពិពាហ៍​
04, Feb 2018 , 7:59 am        
រូបភាព
​កាលពី​សម័យបុរាណ​មុននឹង​រៀប​អាពាហ៍ពិពាហ៍​ឲ្យ​កូន​របស់ខ្លួន ឪពុកម្ដាយ​ខាង​ស្រី តម្រូវ​ឲ្យ​អនាគត​កូនប្រសារ​ប្រុស ទៅ​បម្រើ​ការងារ​ខ្លួន​ក្នុង​រយៈ​កំណត់​ណាមួយ ដើម្បី​មើលចិត្ត​គំនិត​កូនប្រសា​ប្រុស​សិន​។ ក្នុង​រង្វង់​ពេល​មើល​ចិត្តគំនិត​ខាង​ប្រុស​នោះ បើ​មាន​ចំណុច​ណា​មិនល្អ​ត្រូវចិត្ត​អនាគត​ឪពុក​ម្ដាយក្មេក ឬ​ប្រព្រឹត្ត​ខុស​គន្លង​ប្រពៃណី​ណាមួយ នោះគេ​នឹង​ផ្ដាច់​កូន​ភ្លាម​។



​លោក វ៉ា​យ វិបុល ជាទី​ប្រឹក្សា​ក្រសួង​ធម្មការ​និង​សាសនា ជា​សមាជិក​គណៈកម្មកា​រ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ទំនៀមទម្លាប់​ខ្មែរ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​និង​អន្តរជាតិ បាន​បកស្រាយ​ពី​ដើមហេតុ ដែល​នាំ​ឲ្យ​ខ្មែរ​ពី​ដើម តម្រូវ​ឲ្យ​កូនប្រសា​ប្រុស​ទៅ​បម្រើ​ការងារ​នៅផ្ទះ​ខ្លួន​មុននឹង​លើក​កូនស្រី​ឲ្យ​នោះ គឺ​ដើម្បី​ស្ទង់​លក្ខណសម្បត្តិ​គ្រប់​ជ្រុងជ្រោយ​របស់​កូន​ក​ម្លោះ​។ លោក វ៉ា​យ វិបុល ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​ខាង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​បុរាណ​នេះ បាន​និយាយថា ទង្វើ​របស់​ចាស់​បុរាណ​បែបនេះ ភាគច្រើន​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ជ្រើសរើស​កូនប្រសារ ពោលគឺ​គូ​ស្វាមី​-​ភរិយា​នីមួយៗ មិនសូវ​ដែល​ជួប​បញ្ហា​លែងលះគ្នា​ដូច​សម័យ​បច្ចុប្បន្ន​ឡើយ​។​
 
​សូម​ស្ដាប់​បទ​សម្ភាស​រវាង​ក​ញ្ញា ប៉ូ សា​គុន អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​ឧទ្ទេសាចារ្យ វ៉ា​យ វិបុល ខាងក្រោម​នេះ​៖
 


 

© រក្សាសិទ្ធិដោយ thmeythmey.com