ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ប្រាក់ សុខុន ចូលរួម​ប្រជុំ​ចង្អៀត​នៅ​សិង្ហ​បុរី ក្រោម​ប្រធានបទ​«​គំនិត​ច្នៃប្រឌិត​ថ្មី និង​ភាពរឹងមាំ​»
04, Feb 2018 , 10:31 am        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន នឹងចូលរួម​ប្រជុំ​ចង្អៀត​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ជុំវិញ​ប្រធានបទ «​គំនិត​ច្នៃប្រឌិត​ថ្មី និង​ភាពរឹងមាំ​»​។ កិច្ចប្រជុំ​ចង្អៀត​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ -៦ ខែកុម្ភៈ នេះ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​។ នេះ​បើតាម​ក្រសួង​ការពារ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

 
​ប្រធានបទ «​គំនិត​ច្នៃប្រឌិត​ថ្មី និង​ភាពរឹងមាំ​» គឺ​ឆ្លុះបញ្ចាំង​ពី​ដំណើរ​ដ៏​រឹងមាំ និង​សម្លឹង​ឆ្ពោះទៅមុខ ក្នុង​ការកសាង​សហគមន៍​អាស៊ាន​។ នេះ​ជា​ប្រធានបទ ដែល​លោក វី​វៀន បា​ឡា​គ្រី​ស្ន​ស្នាន រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី និង​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១៨ យកមក​ពិភាក្សាគ្នា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​។​
 
​ក្នុង​កិច្ចប្រជុំ​ចង្អៀត​នេះ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នឹង​ពិនិត្យ​ពី​អាទិ​ភាពជា​ប្រធាន​របស់​សិង្ហ​បុរី ក៏ដូចជា​ផ្លាស់ប្ដូរ​ទស្សន​លើ​បញ្ហា​បន្ទាន់​មួយចំនួន ដែល​អាច​បង្ក​ការគំរាមកំហែង​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ជាពិសេស​ការរៀបចំ​ធ្វើយ៉ាងណា​ឲ្យ​ស៊ីជម្រៅ​បន្ថែមទៀត លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន​។ 
 
​លទ្ធផល​ពី​កិច្ចប្រជុំ​នេះ នឹង​ពង្រឹង​ការកសាង​សហគមន៍​អាស៊ាន ព្រមទាំង​កំណត់​ពី​ការអភិវឌ្ឍ​នាពេល​អនាគត និង​ក្នុង​តំបន់​។ នេះ​ជាការ​ក្តី​រំពឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា​៕
 
 

Tag:
 ប្រាក់ សុខុន
 កម្ពុជា​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com