ព័ត៍មានសុខភាព
សង្គមជាតិ
ក្រសួងសុខាភិបាល បាន​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ជាង​៣​ពាន់​នាក់ ក្នុង​ឆ្នាំ​២០១៧
05, Feb 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖  នៅក្នុង​ឆ្នាំ​២០១៧ ក្រសួងសុខាភិបាល បានទទួល​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​នៅ​ទូទាំងប្រទេស ចំនួន ៣១០១​នាក់ ក្នុងនោះ​៩៣​ភាគរយ គឺជា​បុរស​។ ចំនួន​នេះ កើនឡើង​ជាង​១២​ភាគរយៈ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ តាម​របាយការណ៍​ពី​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន​នៃ​ក្រសួងសុខាភិបាល ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់​ដែល​បានទទួល​ការព្យាបាល មាន​អ្នកញៀន​គ្រឿងញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន ២,៩៥៤​នាក់ ញៀន​ហេ​រ៉ូ​អ៊ី​ន និង​អាភៀន​ចំនួន​១៤៧​នាក់​។


​នៅ​ឆ្នាំ​២០១៧​នោះដែរ ក្រសួងសុខាភិបាល បាន​ពង្រីក​សេវា​ព្យាបាល​ជំងឺផ្លូវចិត្ត និង​ការបំពាន​គ្រៀង​ញៀន​នៅតាម​មូលដ្ឋានចំនួន​៤១៩​កន្លែង ក្នុងនោះ​មន្ទីរពេទ្យបង្អែក​ជាតិ​២​កន្លែង មន្ទីរពេទ្យបង្អែក​ខេត្ត​២៤​កន្លែង មន្ទីរពេទ្យបង្អែក​ស្រុក​៧២​កន្លែង និង​មណ្ឌល​សុខភាព ៣២១​កន្លែង​។ ទន្ទឹមគ្នានេះ ក្រសួង​បាន​សហការ​ជាមួយ​ដៃគូ​ដែលជា​ជំនាញការ​អន្តរជាតិ បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ថ្នាក់ជាតិ ចំនួន​២១​នាក់ មាន​ជំនាញ​ក្នុង​ការផ្ដល់​ប្រឹក្សា ថែទាំ និង​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​៕
 
 
 

Tag:
 សុខាភិបាល​
 ​ គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com