ជាតិ
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល ស្ដាយថវិកាដែលយកទៅជួសជុលផ្លូវ ជិត២០០លានដុល្លារក្នុងមួយឆ្នាំៗ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់លើការដឹកជញ្ជូនលើសទម្ងន់កម្រិត ដែលបានធ្វើឲ្យខូចខាតផ្លូវថ្នល់ ខណៈរដ្ឋាភិបាលត្រូវចំណាយប្រមាណជិត ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗលើការជួសជុលផ្លូវ។ បើផ្លូវថ្នល់មិនសូវខូចខាតវិញនោះ លោក ស៊ុន ចាន់ថុល អះអាងថា ថវិកាយ៉ាងច្រើននេះ នឹងត្រូវបង្វិលយកទៅកសាងសាលារៀន មន្ទីរពេទ្យ, ដំឡើងប្រាក់បៀវត្សមន្ត្រីរាជការ ជាដើម។
សូមស្ដាប់ប្រសាសន៍លោក ស៊ុន ចាន់ថុល ខាងក្រោមនេះ៖
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកកម្រិត និងថែទាំផ្លូវជាតិលេខ៣ និងលេខ៧ នៅថ្ងៃទី៥ខែកុម្ភៈ លោក ស៊ុន ចាន់ថុល បានអំពាវនាវជាថ្មីម្ដងទៀត ឲ្យអ្នកបើកបរលើផ្លូវថ្នល់ទាំងអស់ គោរពច្បាប់ និងចូលរួមថែទាំផ្លូវ។
គួរបញ្ជាក់ថា ការស្ដារ និងថែទាំផ្លូវជាតិលេខ៣ និងលេខ៧ ដែលត្រូវបានចុះហត្ថលេខានេះ រដ្ឋាភិបាលត្រូវចំណាយថវិកា ១៧លានដុល្លារ ដែលជាទឹកប្រាក់កម្ចីពីធនាគារពិភពលោក ក្នុងកញ្ចប់កម្ចីសរុបប្រមាណ ៦០លានដុល្លារសម្រាប់ស្ដារផ្លូវចំនួនបួនគម្រោង។ ការស្ដារកំណាត់ផ្លូវទាំងពីរនេះ មានរយៈពេលបើកការដ្ឋាន ១៨ខែ ដែលចាប់ផ្ដើមពីខែមេសា និងរយៈពេល ៣៦ខែទៀតលើការថែទាំ។ នេះបើតាមការឲ្យដឹងរបស់លោក ស៊ុន ចាន់ថុល ៕
Tag:
ផ្លូវ
ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com