ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេល​ក្អក គួរ​ចៀស​ពី​អាហារ​៦​មុខ​នេះ ទើប​មិន​ក្អក​កាន់តែខ្លាំង​
25, Jul 2021 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នក​ក្អក អ្នក​គួរតែ​កុំ​ពិសារ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​ឲ្យ​សោះ ព្រោះ​អាចធ្វើ​ឲ្យ​អាកា​រៈ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​មិនគួរ​ញ៉ាំ​ភេសជ្ជៈ ឬ​អាហារ​ដែល​ក្លាសេ​ត្រជាក់​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​កាន់តែ​ក្អក​ថែមទៀត​។​

2.    អ្នក​ក៏​មិនគួរ​បរិភោគ​អាហារ​បំពង​ដែរ ព្រោះ​វា​នឹងធ្វើ​ឲ្យ​អាកា​រៈ​ក្អក​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ទៀត​។​

3.    អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​បង្គារ និង​ក្តាម ព្រោះ​វា​ជា​អាហារ​ដែល​អ្នក​គួរតែ​តម​បើ​អ្នក​ចង់​ឆាប់​ជា​។​

4.    អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​ដែល​ផ្អែម និង​ជូរ ព្រោះ​វា​សុទ្ធតែ​ធ្វើ​ឲ្យ​អ្នក​ក្អក​មិន​ឈប់​នោះទេ​ក្រោយ​ពេលដែល​ញ៉ាំ​រួច​។​

5.    ក្រូច​ឃ្វិត ជា​ផ្លែឈើ​ដែល​អ្នក​មិនគួរ​បរិភោគ​ឡើយ​ក្នុងពេល​ក្អក ព្រោះ​វា​អាចធ្វើ​ឲ្យ​ជំងឺ​នេះ​មិន​ងាយ​ជាសះស្បើយ​ឡើយ​។​

6.    អាហារ​ដែល​ហិ​រទាំង​ឡាយ ក៏​អ្នក​មិនគួរ​ពិសា​រដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​ជំងឺ​អ្នក​ពិបាក​ជាខ្លាំង​ណាស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com