ជាតិ
សង្គមជាតិ
រដ្ឋាភិបាល បង្កើត «​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​»
08, Feb 2018 , 6:30 pm        
រូបភាព
រូបភាព៖ ឆ្នេរ​ខ្ជិល​នៅ​កោះរ៉ុង​សន្លឹម​
រូបភាព៖ ឆ្នេរ​ខ្ជិល​នៅ​កោះរ៉ុង​សន្លឹម​
​ភ្នំពេញ​៖ កោះ​មួយចំនួន ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ត្រូវបាន​រដ្ឋាភិបាល ចាត់​ចូលក្នុង​ក្រុម​តែមួយ ហើយ​ប​ង្កើ​ទៅជា «​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​»​។ ការបង្កើត​ឧ​ទ្យា​នជាតិ​សមុទ្រ​កោះរ៉ុង​នេះ ធ្វើឡើង​តាមរយៈ​អនុក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋា​ភិ​បាល នា​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២0១៨​។


 
​បើតាម​អនុក្រឹត្យ កោះ​ទាំងនោះ ដែល​ត្រូវបាន​ចងក្រង​ជា​ក្រុម​តែមួយ​ក្នុងការ​បង្កើតជា​ឧ​ទ្យា​នជាតិ​សមុទ្រ​កោះរ៉ុង រួមមាន​កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​តូច កោះ​តា​ទៀម កោះ​ម្នាស់​ក្រៅ និង​កោះ​ម្នាស់​ក្នុង​។ អនុក្រឹត្យ​នេះ បានផ្តល់​សមត្ថកិច្ច និង​ការគ្រប់គ្រង​នូវ​ឧ​ទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ទៅ​ឲ្យ​ក្រសួងបរិស្ថាន ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា រួមទាំង​រដ្ឋបាល​ដែនដី​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​៕
 

Tag:
 កោះ
  ឧទ្យានជាតិសមុទ្រកោះរ៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com