ជាតិ
សម្ដេច ហ៊ុន សែន ៖​ប្រទេស​ខ្លះ​ចង់​បំផ្លាញ​ចិន ដែល​មករក​ស៊ី​នៅ​កម្ពុជា​
09, Feb 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហួសចិត្ត​និង​ប្រទេស​មួយចំនួន ដែល​រិះគន់​ចិន ពី​រឿង​វិនិយោគ​នៅ​កម្ពុជា ដើម្បី​លាង​ប្រាក់​កខ្វក់​។ សម្ដេច ហ៊ុន សែន ចាត់ទុក​សម្តី​របស់​ប​រទេស​ទាំងនោះ ជាការ​ច្រណែន និង​ចង់​បំផ្លាញ​ប្រទេស​ចិន ដែល​កំពុង​លេចធ្លោរ​ក្នុងការ​រកស៊ី​នៅ​កម្ពុជា​ប៉ុណ្ណោះ​។ ប្រមុខ​រដ្ឋាភិបាល ថ្លែង​ចំអក​ដោយ​មិន​ចំឈ្មោះ​ដូច្នេះ​ថា​៖«​គេ​(​បរទេស​)​ច្រណែន​ជាមួយនិង​ចិន​ដែល​មករក​ស៊ី​នៅ​កម្ពុ​ជាច្រើន មក​វិនិយោគ​នៅ​កម្ពុ​ជាច្រើន ឯ​ខ្លួនឯង​មិន​បានមក ទៅ​ចោទ​គេ​ថា ចិន​ជះឥទ្ធិពល​មក​គ្រប់​ដណ្ដប់​កម្ពុជា​។ ខ្ញុំ​មិនបាន​ស្ដាប់​តាម​ការបង្គាប់បញ្ជា​អស់លោក​ទេ​ណា​(​ចិន​)»​។​



​សូម​ស្ដាប់​ប្រសាសន៍​នាយករដ្ឋមន្ត្រី​៖




​កាលពី​ថ្ងៃទី​៧ កុម្ភៈ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ចេញមុខ​បកស្រាយ​ការពារ​ក្រុម​អ្នកវិនិយោគ​ចិន ដែល​កំពុង​រង​ការ​រិះគន់ថា មករក​ស៊ី​នៅ​កម្ពុជា ដើម្បី​លាងលុយកខ្វក់ ។ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក ស្យុ​ង ប៉ អះអាងថា គ្មាន​ជនជាតិ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​លាងលុយកខ្វក់​នោះទេ​។ លោក ស្យុ​ង ប៉ បដិសេធថា ព័ត៌មាន​នេះ​គឺជា​បង្ខូច​កេរ្តិ៍ឈ្មោះ​អ្នកវិនិយោគ​ចិន​ប៉ុណ្ណោះ​។ បើតាម​លោក ស្យុ​ង ប៉ ពាក្យ​ចចាមអារ៉ាម​ទាំងនេះ កើតឡើង​ដោយសារ​ការវាយតម្លៃរ​បស់​ពួកលោក​ខាងលិច ដែល​ចង់​បំបែកបំបាក់​ភាពរុងរឿង​រវាង​ចិន និង​កម្ពុជា​៕
អត្ថបទទាក់ទង




Tag:
 ហ៊ុន សែន​
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com