អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អង្គការសហប្រជាជាតិ​អំពាវនាវ​រក​ជំនួយ​ជាង​១​ពាន់​លាន​ដុល្លារ ដើម្បី​​ប្រឆាំង​ភាព​ស្រេកឃ្លាន
10, Feb 2018 , 10:59 pm        
រូបភាព
រូបភាព៖ OCHA
រូបភាព៖ OCHA
ដោយ:
​ភ្នាក់ងារ​ចំណីអាហារ​អង្គការសហប្រជាជាតិ បាន​បន្ត​អំពាវនាវ​ស្វែងរក​ជំនួយ និង​មូលនិធិ​ជាច្រើន​លាន​ដុល្លារ ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជាជន​ទូទាំង​ពិភពលោក ដែល​កំពុង​រស់នៅក្នុង​ស្ថានភាព​ផុយស្រួយ និង​ស្រេកឃ្លាន​អាហារ​ជាទីបំផុត ។

 
​ជម្លោះ​រ៉ាំរ៉ៃ និង​មហន្តរាយ​នៃ​អាកាសធាតុ បានធ្វើ​ឲ្យ​ភ្នាក់ងារ​កសិកម្ម​អង្គការសហប្រជាជាតិ មានការ​ព្រួយបារម្ភ​ខ្លាំង ថា បញ្ហា​នេះ​នឹង​បណ្តាល​ឲ្យ​ប្រជាជន​រាប់លាន​នាក់​ទូទាំង​ពិភពលោក ត្រូវ​ប្រឈម នឹង​បញ្ហា​ស្រេកឃ្លាន និង​បង្ក​ឲ្យ​កើតមាន​មហន្តរាយ​មនុស្សជាតិ​ទៀតផង ។ មហន្តរាយ​មនុស្សជាតិ​នោះ គឺជា​ការចាកចេញ​ពី​លំនៅ ដើម្បី​ស្វែងរក​កន្លែង​ថ្មី និង​អាហារ​ដើម្បី​ទ្រទ្រង់​ជីវិត ។ 
 
​ជាមួយនឹង​ការព្រួយបារម្ភ​នេះ នៅ​ថ្ងៃ​៧ កុម្ភៈ កន្លងទៅ នាយក​ផ្នែក​ចំណីអាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ លោក Dominique Burgeon បាន​ដំណើរ​យុទ្ធនាការ​អំពាវនាវរ​ក​មូលនិធិ​ប្រមាណ ១,៦ ពាន់​លាន​ដុល្លារ  ។​
 
​យុទ្ធនាការ​នេះ មាន​គោលដៅ​ដើម្បី​រក​ជំនួយ​ក្នុងការ​រក្សា​ឲ្យ​បាន​ផលិតកម្ម​ចំណីអាហារ  និង​ស្តារឡើងវិញ​នូវ​វិស័យ​កសិកម្ម ដែល​លោកនាយក​រូបនេះ ជឿជាក់ថា​ជា​រឿង​ដ៏​សារ​វ័​ន្ត​ក្នុងការ​ទប់ស្កាត់​ការបាត់​បង់ជីវិត ដោយសារ​ការ​អត់​អាហារ និង​ដើម្បី​ជួយ​ឲ្យ​កិច្ចការ​សង្គ្រោះ​វិបត្តិ​មនុស្សជាតិ​កាន់តែ​រឹងមាំ ។ យុទ្ធនាការ​ទប់ស្កាត់​នេះហើយ ដែល​លោក​ហៅថា ជាការ​បង្កើត​ជញ្ជាំង​ភ្លើង​ប្រឆាំង​ភាព​ស្រេកឃ្លាន​នោះ ។ 
 
​លោក បន្ថែមថា ការអំពាវនាវ​ជំនួយ​ឆ្នាំ​២០១៨​នេះ ភាគច្រើន​ដើម្បី​ស្រោចស្រង់​ប្រជាជន​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស ដែល​មានការ​ផុយស្រួយ​បំផុត​ចំនួន ២៦ ដែល​ភាគច្រើន​នៅក្នុង​តំបន់​អាហ្វ្រិក ។ មី​យ៉ាន់​ម៉ា ដែលជា​ប្រទេស​នៅ​តំបន់​អាស៊ី ក៏​ស្ថិតនៅ​ក្នុងនោះ​ផងដែរ ៕ 

Tag:
 UN
  វិបត្តិ​មនុស្សជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com