ជាតិ
ទឹកជ្រោះ​«​ឆាយ​ឈៀក​ម្រៀក​» លាក់ខ្លួន​នៅ​ជើង​«​ភ្នំ​ឱ​រ៉ា​ល់​»
11, Feb 2018 , 7:39 pm        
រូបភាព
ដោយ:
​កំពង់ស្ពឺ​៖ ទឹកជ្រោះ​ឆាយ​ឈៀក​ម្រៀក ជា​ឈ្មោះ​ដែល​ប្រជាជន​នៅ​ជើងភ្នំ​ឱ​រ៉ា​ល់​ដាក់​ឲ្យ ក្រោយ​ពួកគេ​បាន​រកឃើញ​នៅ​ឆ្នាំ​១៩៩៧​។ ទឹកជ្រោះ​នេះ កម្រ​នឹងមាន​ប្រជាជន ឬ​អ្នកទេសចរ​ទៅដល់​ណាស់ ទោះ​ស្ថិតនៅ​ជើងភ្នំ​ក្ដី ដោយសារតែ​គេ​ត្រូវ​ដើរកាត់​ព្រៃ​ក្រាស់ៗ​ជាច្រើន​។ លោក ឈឺ​ន ឆី​ម អ្នក​នាំ​ភ្ញៀវទេសចរ​ឡើងលើ​ភ្នំ​ឱ​រ៉ា​ល់​ជាង​១៤​ឆ្នាំ​មកនេះ បាន​ពន្យល់ថា មូល​ហេតុដែល​ពលរដ្ឋ​ដាក់ឈ្មោះ​បែបនេះ ដោយសារ​សង្កេតឃើញ​សម្រស់​ទឹកជ្រោះ មាន​លក្ខណៈ​ញែក​ចេញពី​គ្នា ជា​ពីរ​ចំណែក និង​មាន​ថ្ម​ជាច្រើន​នៅ​ខាងក្រោម ធ្វើ​ឲ្យ​ទឹកធ្លាក់​បែក​ជា​ចំណែកៗ ទើប​ពួកគេ​ដាក់​ឲ្យ​ឈ្មោះថា «​ឆាយ​ឈៀក​ម្រៀក​» ដែល​មានន័យថា «​បែក​ជា​ចម្រៀកៗ​»​។



តើ​ទឹកជ្រោះ​នេះ​មាន​សម្រស់​យ៉ាងណា សូម​ទស្សនា​កិច្ច​សម្ភាស​រវាង​អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ឈឺ​ន ឆី​ម មគ្គុទេសក៍​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ដូចតទៅ​៖  


 
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ នៅក្នុង​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»

១. ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី នាំចូល ចែកចាយ និង​ដាក់លក់​នូវ​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​។ ទីតាំង​ស្ថិតនៅ​មហាវិថី     សម្តេច ហ៊ុន សែន កែង​មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​
 
២. ហាង​លក់ទំនិញ Baby outlet ជា​ហាង​ទំនិញ​ដ៏​ធំ សម្រាប់​កុមារ​តូចៗ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​។ Baby Outlet  មាន​៣​សាខា​។ សាខា​ទី​១ នៅ​ទួលគោក ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​, សាខា​ទី​២ នៅតាម​បណ្ដា​យ​ផ្លូវ​កម្ពុជា​ក្រោម ខាងក្រោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​សាខា​ទី​៣ នៅ​ខាងត្បូង​វិមានឯករាជ្យ ជាប់​នឹង​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។ ទាក់ទង​តាម​លេខ​ទូរ​សព្ទ  017 222 978 ។ 
 
៣. ក្រុមហ៊ុន Serge Comtesse (​ស៊ែ​ក កុង​តេស​) ជា​ក្រុមហ៊ុន​តែមួយគត់ ដែល​នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​អាល្លឺម៉ង់​នូវ​ផលិតផល Schwarzkopf (​ស្វ​កខ​ប​) Professional គឺ​ប្រភេទ​ផលិតផល​ការពារ និង​ថែរក្សា​សរសៃសក់​បាន​យ៉ាង​ល្អ​។ ក្រុមហ៊ុន ស៊ែ​ក កុង​តេស មាន​ទីតាំងនៅ ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់ 023 966 263  / 023 63 00 733 ។​
 
៤. ក្រុមហ៊ុន​កូកាកូឡា ដែល​បាន​ឧបត្ថម្ភ​ភេសជ្ជៈ និង​ទិ​ក​ពិសា Dasani ។ ទាក់ទង​តាម​លេខ​ទូរ​សព្ទ 023 428 995 / 428 996 ៕











Tag:
 ជ្រោះ​
  ឆាយ​ឈៀក​ម្រៀក​
  ភ្នំ​ឱ​រ៉ា​ល់​
  Mercedes-Benz និង​កំណប់​អាថ៌កំបាំង​
  ឈឺ​ន ឆី​ម​
  កំពង់ស្ពឺ​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com