កីឡាជាតិ
ជាតិ
ប្រាក់ ចាន់រតនា ទៅចូលរួមជាមួយសូលទីឡូអង្គរ កីឡាករ ប្រាក់ ចាន់រតនា (អាវក្រហម)កាន់ឯកសណ្ឋានសូលទីឡូអង្គរក្រោយចុះកិច្ចសន្យារួច, រូបភាពពីហ្វេសប៊ុកក្លិបសូលទីឡូអង្គរ
× ខ្សែបម្រើ ប្រាក់ ចាន់រតនា បានចុះកិច្ចសន្យារួមរស់ជាមួយក្លិបដែលទើបឡើងមកពីក្របខណ្ឌលីគទី២សូលទីឡូអង្គរសម្រាប់រដូវកាលឆ្នាំ២០១៨។ ចាន់រតនា ជាអតីតកីឡាករណាហ្គាវើលទី២ដែលចូលរួមជាមួយក្លិបសូលទីឡូអង្គរ បន្ទាប់ពីខ្សែការពារជនជាតិជប៉ុន Kento Fujihara។
ក្រោយចំណាយពេល៧ឆ្នាំជាមួយក្រុមណាហ្គាវើល ខ្សែបម្រើ ប្រាក់ ចាន់រតនា បានផុតកិច្ចសន្យាជាមួយ ក្លិបជើងឯករងពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧ មួយនេះ ហើយទីបំផុតបានប្រកបអាជីពជាមួយក្លិបចំណូលថ្មីដែលទើបឡើងមកពីក្របខណ្ឌលីគទី២សូលទីឡូអង្គរ សម្រាប់រដូវកាលឆ្នាំ២០១៨។
កីឡាករវ័យ២៥ឆ្នាំរូបនេះ ជាអតីតកីឡាករទី២របស់ណាហ្គាវើល បន្ទាប់ពីខ្សែការពារជនជាតិជប៉ុន Kento Fujihara ដែលបានចុះកិច្ចសន្យារួមរស់ជាមួយក្លិបចំណូលថ្មីក្នុងក្របខណ្ឌលីគកំពូលមួយនេះ។
មុនមកប្រកបអាជីពជាមួយក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ កីឡាករមានដើមកំណើតនៅខេត្តកំពតរូបនេះបានលេងឲ្យក្លិបណាហ្គាវើលពីឆ្នាំ២០១១ដល់ឆ្នាំ២០១៧។ រូបគេបានជួយឲ្យណាហ្គាវើលឈ្នះពានសម្តេច ហ៊ុន សែន បានមួយលើកនៅឆ្នាំ២០១៣ និងបានជើងឯករង៣លើក(២០១២, ២០១៥, ២០១៧)។
ក្នុងអំឡុងពេលរួមរស់ជាមួយណាហ្គាវើល ខ្សែបម្រើរូបនេះ ទទួលបានឱកាសក្លាយជាសមាជិកជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា និងជាសមាជិកក្នុងក្រុម Cambodia All Star ថែមទៀតផង៕
Tag:
បាល់ទាត់
ប្រាក់ ចាន់រតនា
សូលទីឡូអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com