សម្ដេច ហ៊ុន សែន ឲ្យ​ព​ន្លឿ​ន​ការពង្រឹង​ធនធានមនុស្ស​ក្នុងស្រុក ដើម្បី​ជំនួស​ជនបរទេស​

ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ឲ្យ​ព​ន្លឿ​ន​ការពង្រឹង​ធនធានមនុស្ស​ក្នុងស្រុក ដើម្បី​ជំនួស​ជនបរទេស​
13, Feb 2018 , 10:39 pm         2493
រូបភាព
រូបថត AFP
រូបថត AFP
​ភ្នំពេញ​៖ កម្ពុជា​ខ្វះខាត​ពលករ​ជំនាញ​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​របស់​អ្នកវិនិយោគ ដែល​ធ្វើ​ឲ្យ​មាន​លំហូរ​អ្នកបច្ចេកទេស​ពី​ក្រៅប្រទេស ក្នុងតម្លៃ​ប្រាក់​ឈ្នួល​ខ្ពស់​។ ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា​ត្រូវតែ​បើក​ឲ្យ​មានការ​វិនិយោគ​ពី​បរទេស ដោយ​មិនអាច​រង់ចាំ​រហូតដល់​ធនធានមនុស្ស​ក្នុងស្រុក​មាន​គ្រប់គ្រាន់​នោះទេ​។


​សូម​ស្ដាប់​ប្រសាសន៍ សម្ដេច ហ៊ុន សែន ខាងក្រោម​នេះ​៖




​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន នៅ​ថ្ងៃទី​១៣​ខែកុម្ភៈ សម្ដេច ហ៊ុន សែន បាន​លើកឡើងថា ទោះបីជា​លំហូរ​វិនិយោគ​បាន​នាំមក​ជាមួយ​ពលករ​ជំនាញ​ពី​ក្រៅ តែ​ការវិនិយោគ​នឹង​ផ្ដល់​ការងារ​ដែល​ទាមទារ​ជំនាញ​កម្រិត​ល្មម និង​ផ្ដល់ឱកាស​រៀនសូត្រ​ដល់​អ្នក​ក្នុងស្រុក ដើម្បី​ជំនួស​កន្លែង​ការងារ​ជនបរទេស​ទៅ​ពេលអនាគត​។ សម្ដេច​ថ្លែងថា កម្ពុជា​ត្រូវតែ​ព​ន្លឿ​ន​ការពង្រឹង​ធនធាន​ជំនាញ​របស់ខ្លួន​ឲ្យ​ឆ្លើយតប​តម្រូវការ​ទីផ្សារ​។ សម្ដេច​អះអាងថា វិនិយោគិន​នឹង​លែង​ជួល​ពលករ​ជំនាញ​ពី​បរទេស ដោយ​យក​និយោជិត​ខ្មែរ​មក​ជំនួស​វិញ ព្រោះ​គម្លាត​កម្រៃ​ប្រាក់បៀវត្ស​។​

​បើតាម​តួលេខ​ដែល​សម្ដេច​លើកឡើង ការវិនិយោគ​ពី​បរទេស ក្នុង​ខែធ្នូ​ឆ្នាំ​២០១៧ និង​ខែមករា​ឆ្នាំ​២០១៨ បាន​បង្កើត​ការងារ​ជិត ៣០​ម៉ឺន​កន្លែង ដែល​បង្ហាញ​ពី​តម្រូវការ​ខ្ពស់​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​៕

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង