បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
យូណេស្កូកម្ពុជាចង់ឃើញទួលស្លែងក្លាយជាសារមន្ទីរសន្តិភាព
× នាយ យ៉ាន សម្ភាសតំណាងអង្គការយូណេស្កូប្រចាំកម្ពុជាលោកស្រី អាន ឡឺម៉ែត្រ (Anne Lemaistre) ជាភាសាខ្មែរ ស្តីអំពីការបញ្ចូលទិន្នន័យបណ្ណសាររបស់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងជាទម្រង់ទិន្នន័យអេឡិចត្រូនិក។
តើលោកស្រី អាន ឡឺម៉ែត្រ តំណាងយូណេស្កូកម្ពុជាមានប្រសាសន៍អ្វីខ្លះ? សូមលោកអ្នកស្តាប់ប្រសាសន៍លោកស្រីខាងក្រោមនេះ៖
ក្នុងបទសម្ភាសជាភាសាខ្មែរ (នាយ យ៉ាន និងលោកស្រី ឡឺម៉ែត្រ ជាជនជាតិបារាំង) តំណាងយូណេស្កូបានប្រាប់នាយ យ៉ាន ថាយូណេស្កូបានចូលពាក់ព័ន្ធក្នុងការងារអភិរក្សឯកសារអតីតគុកទួលស្លែងនាសម័យប៉ុល ពត តាំងពីឆ្នាំ២០០៩មក ពោលគឺ២ឆ្នាំក្រោយការចេញដំណើរនៃតុលាការពិសេសកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ បើតាមលោកស្រី ឡឺម៉ែត្រ ដដែល យូណេស្កូ ត្រូវការឲ្យសារមន្ទីរប្រវត្តិសាស្ត្រទួលស្លែង ដែលត្រូវបានចុះក្នុងបញ្ជីនៃការចងចាំរបស់ពិភពលោកហើយនោះ ក្លាយជាសារមន្ទីរនៃការសន្ទនា និងសន្តិភាព។
Madame Anne LEMAISTRE est représentante de l’UNESCO au Cambodge depuis 2012. Elle n’est pas une simple fonctionnaire internationale, elle aime réellement le peuple cambodgien dont elle a appris la langue. Malgré le fait que les Chambres Extraordinaires auprès des Tribunaux Cambodgiens (CETC) aient déjà accompli la plus grande partie de leur travail, c’est en ce début d’année que commence la numérisation des archives du musée de Tuol Slèng appelé S21 (sécurité) à l’époque khmère rouge où il servait de centre de détention et de torture. Cette numérisation menée par l’UNESCO est principalement financé par la KOICA, l’agence de coopération sud-coréenne.
Version en français à venir la semaine prochaine…
Tag:
អាន ឡឺម៉ែត្រ
Anne Lemaistre
Unesco Cambodia
យូណេស្កូកម្ពុជា
ទួលស្លែង
© រក្សាសិទ្ធិដោយ thmeythmey.com