ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
១៤ កុម្ភៈ ថ្ងៃចាប់ផ្តើមត្បាញក្រមា១ពាន់ម៉ែត្រ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក
14, Feb 2018 ,
8:19 am
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ យុទ្ធនាការត្បាញក្រមា ដើម្បី «បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ចាប់ផ្តើមពីថ្ងៃទី ១៤កុម្ភៈនេះ នៅសួនច្បារវាលព្រះមេរុ។ យុទ្ធនាការនេះ ធ្វើឡើងដើម្បីលើកកម្ពស់មោទកភាពជាតិ និងឲ្យពលរដ្ឋខ្មែរទាំងអស់រួមគ្នាថែរក្សា និងលើកស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ ជំរុញសាមគ្គីភាព និងឯកភាពជាតិ។
ការជ្រើសរើស«ក្រមា» ដើម្បីបំបែកកំណត់ត្រាពិភពលោកនេះ ព្រោះ«ក្រមា» បង្ហាញពីការតស៊ូ អំណត់ និងព្យាយាមរបស់សិប្បករ និងឆ្លុះបញ្ចាំងពីអត្តចរិតពិតរបស់ពលរដ្ឋខ្មែរ។ យុទ្ធនាការត្បាញក្រមា ដើម្បី បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក នឹងបើកជាសាធារណៈ នៅថ្ងៃទី១៤ ខែកុម្ភៈតទៅ ពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់ នៅវាលព្រះមេរុ។ សាធារណជន ដែលចង់ចូលរួមត្បាញក្រមាវែងជាងគេលើពិភពលោកនេះ ត្រូវចុះឈ្មោះដោយផ្ទាល់ ឬអាចចុះឈ្មោះតាមអនឡាញ ហើយពួកគាត់ នឹងទទួលការបង្រៀនពីអ្នកជំនាញ មុននឹងចូលរួមត្បាញ។
ក្រៅពីការត្បាញក្រមាវែងជាងគេ មានកម្មវិធីកម្សាន្តផ្សេងទៀត នឹងត្រូវរៀបចំឡើងនៅបរិវេណវាលព្រះមេរុផងដែរ មានដូចជាការសម្តែង ការបញ្ចាំងខ្សែភាពយន្ត ពិព័រណ៍វត្ថុអនុស្សាវរីយ៍ និងផ្សាររាត្រីជាដើម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ក្រមា
១៤ កុម្ភៈ
បំបែកឯតទគ្គកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម