ក្រមា​១​ពាន់​ម៉ែត្រ បាន ​ព្រោះ​​ខ្មែរ​រួមគ្នា​

ពីនេះ ពីនោះ / មិនយល់...!
ក្រមា​១​ពាន់​ម៉ែត្រ បាន ​ព្រោះ​​ខ្មែរ​រួមគ្នា​
14, Feb 2018 , 9:10 am         2900
រូបភាព
ដោយ: ថ្មីៗ

​ប៉ាកកា​ខ្មៅ
​បទ ព្រហ្មគីតិ​

-GoGo Cambodia​    ​    ​មក​រួមគ្នា​កុំ​អល់អែក​
​កុំ​មើល​ហើយ​ចាំ​ស្រែក​    ​    ​រួម​បំបែក​កំណត់ត្រា​។​
 
-​អំបោះ​កី​តម្បាញ​    ​    ​ត្រល់​បង្ហាញ​យ៉ាង​សង្ហា​
​ត្រៀម​រួម​ត្បាញ​ក្រមា​    ​    ​ឲ្យ​អស្ចារ្យ​ល្បី​ខ្ទរខ្ទារ​។​
 
-​ក្រមា​១​ពាន់​ម៉ែត្រ​    ​    ​បាន​ព្រោះ​ហេតុ​ខ្មែរ​រួមគ្នា​
​ពុក​ម៉ែ​អ៊ុំ​មីងមា​    ​    ​    ​ទោះបីជា​ពិការ​ក្តី​។​
 
-​ពិសេស​យុវជន​    ​    ​    ​ដែលជា​ធន​កម្លាំង​ថ្មី​    ​    ​
​រួម​ត្បាញ​ទាំងប្រុស​ស្រី​    ​    ​មិនចេះ​ក្តី​អាច​រៀន​បាន​។​
 
-​រួមរក្ស​វប្បធម៌​    ​    ​    ​បើក​ទំព័រ​ឲ្យ​ល្បី​ថ្កាន​
​ប្រាប់ថា​ខ្មែរ​ធ្វើបាន​    ​    ​ពេល​ស្រុក​ក្សាន្ត​លែង​ច្បាំង​គ្នា​។​
 
-​អំបោះ​មួយ​សរសៃ​    ​    ​រួម​គ្រប់​ដៃ​ពិត​បានជា​
​ក្រមា​វែង​រួមគ្នា​    ​    ​    ​Cambodia កាន់តែ​ល្បី​។​















© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង