ពីនេះ ពីនោះ
តើ​ពាក្យ​ចិន​«​អាំង​ប៉ាវ​» ឬ​«​ហុង​ប៉ាវ​» (红包) មានន័យ​ពិតប្រាកដ​ដូចម្តេច​?
16, Feb 2018 , 9:09 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​ភាសា​ចិន​កុក​ងឺ គេ​និយាយថា ហុង​ប៉ាវ តែ​ពាក្យ​នេះ​ត្រូវបាន​ហៅ​ដោយ​កូន​ខ្មែរ​កាន់​ចិន ឬ​កូន​ខ្មែរ​ថា អាំង​ប៉ាវ ទៅវិញ​។ តើ​ពាក្យ អាំង​ប៉ាវ ឬ​ហុង​ប៉ាវ​នេះ មានន័យ​ពិតប្រាកដ​ដូចម្តេច​?



​មែនទែនទៅ អាំង​ប៉ាវ ឬ​ហុង​ប៉ាវ គឺជា​ស្រោមសំបុត្រ​ពណ៍​ក្រហម​។ ស្រោមសំបុត្រ​ពណ៍​ក្រហម​នេះ​, តាម​ជំនឿ​របស់​ជនជាតិ​ចិន​, បង្កប់​អត្ថន័យ​ដូចតទៅ​៖ ចម្រុងចម្រើន​, រកស៊ី​មានបាន​, សប្បាយ​, រៀនសូត្រ​ពូកែ​, សុភមង្គល​, រុងរឿង​, លាភសក្ការៈ​។​ល​។ ដូច្នេះ ប្រសិនបើ​នរណា​ទទួលបាន​ស្រោមសំបុត្រ​ពណ៍ក្រហម​នេះ ពួកគេ​នឹង​ទទួលបាន​ពរជ័យ​ខាងលើនេះ​។ ចំណែកអ្នកជួន ក៏ទទួលបានលាភសំណាងដូចគ្នា​ផងដែរ។

កាលពី​ដើមឡើយ ស្រោមសំបុត្រ​ពណ៍​ក្រហម​នេះ មិនចាំបាច់​ដាក់​លុយ​ទេ តែ​ទំនៀម​តៗ​មក ជនជាតិ​ចិន​ក៏​ដាក់​ប្រាក់​ខាងក្នុង អាំង​ប៉ាវ ឬ​ហុង​ប៉ាវ នេះ​តែម្តងទៅ​៕


© រក្សាសិទ្ធិដោយ thmeythmey.com