ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សាច់​កៃ​ឆ្នៃ​ជ្រូក​បី​ជាន់​ប្រហែលជា​ធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​មហារីក​សុដន់​
15, Feb 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​សាច់​បៃ​ជាន់ សាច់ក្រក និង​សាច់​កៃ​ឆ្នៃ​ផ្សេងៗ​ទៀត​ធ្វើ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺមហារីក​សុដន់​លើ​មនុស្ស​ស្រី​វ័យ​ចំណាស់​បាន​។ ការសិក្សា​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​បាន​រកឃើញថា សាច់​កៃ​ឆ្នៃ តែ​មិនមែន​សាច់​ក្រហម​ដែល​មិនបាន​កៃ​ឆ្នៃ​ទេ គឺ​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ខ្ពស់​នឹង​មហារីក​សុដន់​ក្រោយពី​ស្ត្រី​រ៉ាំ​ង​រដូវ​រួច​។



​សាច់​កៃ​ឆ្នៃ​មានដូចជា សាច់​ប្រឡាក់ សាច់​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​រក្សា​គុណភាព​បានយូរ​។ សាច់​កៃ​ឆ្នៃ​នៅ​ស្រុក​យើង​អាចមាន​ដូចជា សាច់​បី​ជាន់ សាច់ក្រក និង​សាច់​ហែម​ជាដើម​។ សាច់​កៃ​ឆ្នៃ​ត្រូវបាន​គេ​ចាត់ទុកថា​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​ដោយសារតែ​សារធាតុ​មួយចំនួន​ដែល​គេ​ប្រើ​ដើម្បី​ពង្រឹង​ដល់​ពណ៌ និង​រសជាតិ​របស់​វា ហើយ​វា​ក៏​ប្រហែលជា​បង្កើតបាន​នូវ​សារធាតុ​បង្ក​ជំងឺមហារីក​ផងដែរ​។

​ទំនាក់ទំនង​រវាង​សាច់​កៃ​ឆ្នៃ និង​មហារីក​ជាច្រើន​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវបាន​គេ​ដឹង​ខ្លះៗ​ដែរ​ហើយ​។ អ្វីដែល​មិនទាន់​ច្បាស់​នោះ​គឺថា តើ​វា​មាន​ទំនាក់ទំនង​ខ្លាំង​ឬ​អត់​រវាង​សាច់​កៃ​ឆ្នៃ និង​មហារីក​សុដន់​ឬ​អត់​។ ការសិក្សា​នេះ បាន​ផ្សំ​ចូលគ្នា​នូវ​ការសិក្សា​ថ្មី​មួយ​ទៅលើ​ស្ត្រី​ជនជាតិ​អង់គ្លេស ២៦២១៩៥​នាក់ ជាមួយនឹង​លទ្ធផល​បានមកពី​ការស្រាវជ្រាវ​មុន​។ លទ្ធផល​នៃ​ការ​ច្របាច់​ចូលគ្នា​នេះ​បាន​បង្ហាញថា ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​រួច ហើយ​ញ៉ាំ​សាច់​កៃ​ឆ្នៃ​គឺមាន​ឱកាស​កើត​ជំងឺមហារីក​សុដន់​ខ្ពស់ជាង​ស្ត្រី​ដែល​មិនបាន​ញ៉ាំ​សាច់​កៃ​ឆ្នៃ ៩​ភាគរយ​។ ការសិក្សា​ថ្មី​របស់​អង់គ្លេស​ទៅលើ​រឿងនេះ​បាន​បង្ហាញថា ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​ដែល​បាន​ញ៉ាំ​សាច់​កៃ​ឆ្នៃ​ច្រើន ឬ​ច្រើនជាង ៩​ក្រាម​ក្នុង​មួយថ្ងៃ មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​សុដន់​ជាង​ស្ត្រី​មិនបាន​ញ៉ាំ ២១​ភាគរយ​។​

​ដោយសារតែ​ប្រភេទ​នៃ​ការសិក្សា​មួយ​នេះ យើង​មិនអាច​ច្បាស់​ថា សាច់​កៃ​ឆ្នៃ​ពិតជា​ធ្វើ​ឲ្យ​កើត​ជំងឺមហារីក​សុដន់​ដោយផ្ទាល់​នោះទេ​។ ប៉ុន្តែ​ការ​តម​អាហារ​បែបនេះ និង​ញ៉ាំ​វា​ម្តងម្កាល អាច​នឹងមាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​វិញ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com