ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ពិនិត្យ​សុខភាព​ផ្លូវចិត្ត​ផង​

ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ពិនិត្យ​សុខភាព​ផ្លូវចិត្ត​ផង​
14, Feb 2018 , 6:59 pm         1237
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​នឹង​ក្លាយទៅជា​ម្តាយ​គេ​ម្នាក់​ក្នុងចំណោម ៤​នាក់​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​មុនពេល​សម្រាលកូន​។ ការពិត​នោះ​គឺថា ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ក្នុងចំណោម​៤​នាក់​ដែលមាន​បញ្ហា​ផ្លូវចិត្ត​មិនមែនជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ ព្រោះ​ការសិក្សា​មុនៗ​បាន​បង្ហាញថា មនុស្សពេញវ័យ​ម្នាក់​ក្នុងចំណោម​៦​នាក់​ហើយ​ក្នុងប្រទេស​អង់គ្លេស មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​គ្រប់ពេល​ទាំងអស់​។ ដូច្នេះ​គ្រាន់តែ​បញ្ចូល​ស្ត្រី​មាន​ផ្ទៃពោះ​បន្ថែមទៀត​ក៏​មិនមាន​អ្វី​ទាស់ខុស​ដែរ​។


​ប៉ុន្តែ​ការសិក្សា​នេះ​មិនបាន​ធ្វើការ​សង្កេត​ទៅលើ​បញ្ហា​ផ្លូវចិត្ត​លើ​ស្ត្រី​មាន​ផ្ទៃពោះ​នៅទេ​។ អ្នកស្រាវជ្រាវ​គ្រាន់តែ​ចង់ដឹងថា តើ​ការប្រើ​វិធី​ពិនិត្យ​សុខភាព​រក​ជំងឺ​បាក់​ទឹកចិត្ត​មាន​ភាព​សុ​ក្រិត​បែបណា​ដើម្បី​សម្គាល់​ដឹង​យ៉ាង​ត្រឹមត្រូវ​លើ​ស្ត្រី​មាន​បញ្ហា​បាក់​ទឹកចិត្ត​។

​សំណួរ​ដែល​គេ​ប្រើ​ដើម្បី​ពិនិត្យ​សុខភាព​ផ្លូវចិត្ត​នោះ​មានដូចជា​៖
•    ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន តើ​អ្នក​ធ្លាប់មាន​អារម្មណ៍​អស់សង្ឃឹម បាក់​ទឹកចិត្ត ឬ​ពិបាកចិត្ត​អ្វី​ដែរ​ទេ​?
•    ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន តើ​អ្នក​ធ្លាប់មាន​អារម្មណ៍​ចាប់អារម្មណ៍​អ្វីមួយ​តិចតួច ឬ​សប្បាយចិត្ត​នូវ​អ្វីដែល​កំពុងតែ​ធ្វើ​ដែរ​ទេ​?

​ក្រោយពី​សួរ​សំណួរ​ទាំងនេះ​រួច អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​តារាង​សំណួរ​សួរ​កាន់តែ​ក្បោះក្បាយ​បន្ថែមទៀត​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដើម្បី​ចង់ដឹងថា លទ្ធផល​ដែល​ចេញមក​មានការ​ផ្គត់ផ្គង់​គ្នា​ត្រឹមត្រូវ​ឬ​អត់​។

​សំណួរ​ដែល​គេ​ប្រើ​ខាងលើនេះ​គឺ​ល្អ​ល្មម​ក្នុងការ​សម្គាល់ថា​មនុស្ស​មាន​បញ្ហា​ឬ​អត់ ហើយ​ក្នុងនោះ​មាន​ស្ត្រី​ប្រមាណ​ពីរភាគបី​ហើយ​ដែល​ឆ្លើយថា Yes ដូច្នេះ​អាច​កំណត់​រោគវិនិច្ឆ័យ​ថា​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​មួយចំនួន​បាន​។ យ៉ាងណាមិញ ការសិក្សា​នេះ​បានកត់សម្គាល់​ដឹង​អំពី​បញ្ហាសំខាន់​មួយ​ថា រាល់​ខាង​ខិតខំ​ប្រឹងប្រែង​ពិនិត្យ​ទាំងនេះ​គួរតែ​ធ្វើឡើង​ដោយ​អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ​ដើម្បី​សម្គាល់​ដឹងថា​ស្ត្រី​ដែលមាន​ភាព​សង្ស័យ​កើត​ជំងឺផ្លូវចិត្ត​ក្នុងពេល​មាន​ផ្ទៃពោះ​ភ្លាមៗ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង