នោះ​! អ្នក​ទម្លាប់​ខ្ជិល​គេង​ទាំង​សក់​ក្បាល​នៅ​សើម ផ្លែផ្កា​ដ៏​អាក្រក់​ទាំងនេះ​កំពុង​ចាំ​អ្នក​ហើយ​

អត្ថបទពាណិជ្ជកម្ម
នោះ​! អ្នក​ទម្លាប់​ខ្ជិល​គេង​ទាំង​សក់​ក្បាល​នៅ​សើម ផ្លែផ្កា​ដ៏​អាក្រក់​ទាំងនេះ​កំពុង​ចាំ​អ្នក​ហើយ​
14, Feb 2018 , 3:40 pm         2135
រូបភាព
​រាជធានី​ភ្នំពេញ​៖ មនុស្ស​មួយចំនួន​ដោយ​ភាព​ខ្ជិល​ច្រអូស តែងតែ​ទម្លាប់​ចូល​គេង​ទាំង​សក់​នៅ​សើម ការ​រុំ​កន្សែង​ជូត​ក្បាល​ផ្អាប់​លើ​សក់​យូរពេក ដោយ​មិន​បានដឹង​ពី​ផល​អាក្រក់​ដែល​ពួកគេ​អាច​នឹង​ជួប​វា​នោះទេ​។​ការ​គេង​ទាំង​សក់​នៅ​សើម នឹងធ្វើ​ឱ្យ​ក្បាល​របស់​អ្នក រក្សា​សំណើម អាច​ប្រឈម​នឹង​ការកើត​ជំងឺ​ផ្តាសាយ ធ្វើឱ្យ​ស្បែកក្បាល​រលាក ថែមទាំង​មាន​អាការ​រមាស់​បាន​ផងដែរ​។​
 
​ខាងក្រោម​នេះ ជា​បញ្ហា​ដែល​អ្នកនឹង​ជួប​បើសិន​អ្នក​នៅតែ​ទម្លាប់​ខ្ជិ​ល​ចូល​គេង​ទាំង​សក់​នៅ​សើម​នៅឡើយ​៖

១. អង្គែ​
​នៅពេលដែល​អ្នក​គេង ទាំង​សក់​នៅ​សើម​រយៈពេល​យូរ​ពក វា​នឹងធ្វើ​ការរារាំង​មុខងារ​របស់​ក្រពេញ Sebaceous ហើយ​ធ្វើឱ្យ​វា​បែរជា​ចាប់ផ្តើម​ផលិត​ប្រេង ឬ​កាត់បន្ថយ​ប្រេង​លើ​ស្បែកក្បាល​របស់​អ្នក​។ ម្យ៉ាងវិញទៀត ជាតិ​សំណើម​ទាំងនេះ​ថែមទាំង​អាចធ្វើឱ្យ​រំខាន​ដល់​កម្រិត pH នៃ​ស្បែកក្បាល​ទៀតផង​។ ជា​លទ្ធផល ទាំងអស់​នេះហើយ ដែល​បណ្តាលឱ្យ​ស្បែកក្បាល​របស់​ឡើង​អង្គែ​នោះ​។​


 
២. សក់​បែក​ចុង និង​ស​ម្ពោ​ង​
​ការចូល​គេង​ទាំង​សក់​សើម និង​ផ្អាប់​ទុក​សក់​របស់​អ្នក​ឱ្យ​សើម ជាប់​រហូត​យ៉ាងយូរ​ទម្រាំ​តែ​ស្ងួត នោះ​សរសៃសក់​របស់​អ្នក​ងាយ​នឹង​បែក​ចុង និង​ស​ម្ពោ​ង​ខ្លាំងណាស់​។ ដូច្នេះ បណ្តោយឱ្យ​សក់​សើម ពេល​ចូល​គេង​បែបនេះ​ជាប្រចាំ សក់​របស់​អ្នកនឹង​កាន់តែ​បែក​ចុង​ជាមិនខាន​។​


 
៣. សក់​ស្អិត​

​ការ​គេង​ទាំង​សក់​ក្បាល​នៅ​សើម អាចធ្វើឱ្យ​សក់​របស់​អ្នក​ប្រែជា​ស្អិត មិន​រលោង ស្រស់ថ្លា សក់​ស្ងួត ថែម​ទៀតផង​។
  ការ​គេង​ទាំង​សក់​ក្បាល​នៅ​សើម អាចធ្វើឱ្យ​សក់​របស់​អ្នក​ប្រែជា​ស្អិត មិន​រលោង ស្រស់ថ្លា បើទោះបីជា​សក់​ស្ងួត​ហើយក៏​ដោយ​



៤. ឈឺក្បាល​
​ការ​គេង​ទាំង​សក់​ក្បាល​នៅ​សើម ពេលដែល​អ្នក​គេង​លក់ កម្តៅ​រាងកាយ​របស់​អ្នក ដែល​កើនឡើង​នឹងមាន​ប្រតិកម្ម ជាមួយនឹង​ស្បែកក្បាល​ដែល​សើម ហើយ​ធាតុ​ពីរ​ដែល​ប្រឆាំង​គ្នា​រវាង​ភាព​ត្រជាក់ និង​ភាព​ក្តៅ​នៃ​រាងកាយ វា​នឹង​ធ្វើឱ្យ​អ្នក​ឈឺក្បាល​ជាមិនខាន​។​
​ពេលដែល​អ្នក​គេង​លក់ កម្តៅ​រាងកាយ​របស់​អ្នក​ដែល​កើនឡើង​នឹងមាន​ប្រតិកម្ម​ជាមួយនឹង​ស្បែកក្បាល​ដែល​សើម ហើយ​ធាតុ​ពីរ​ដែល​ប្រឆាំង​គ្នា​របស់​ភាព​ត្រជាក់ និង​ភាព​ក្តៅ​នៃ​រាងកាយ នឹងធ្វើ​ឱ្យ​អ្នក​ឈឺក្បាល​។​


 
៥. រមាស់​ក្បាល​

​ដោយសារតែ​ជាតិ​សំណើម​ដែល​នៅលើ​ស្បែកក្បាល​ដែល​ផ្អាប់​នោះ​ហើយ ដែលជា​ហេតុ​ធ្វើឱ្យ​អ្នក​រមាស់​ក្បាល​។ ម្យ៉ាងវិញទៀត​អាច​នឹងមាន​បាក់តេរី កកកុញ​លើ​ស្បែកក្បាល​ផងដែរ បានជា​ធ្វើឱ្យ​អ្នក​រមាស់​ស្បែកក្បាល ដូចដែល​យើង​ធ្លាប់​បានដឹងថា បាក់តេរី​ស្រលាញ់​កន្លែង​ដែលមាន​សំណើម​ខ្លាំងណាស់​។​


 
៦. ឈឺ​សាច់ដុំ​
​ព្រោះតែ​អាកាសធាតុ​នៅក្នុង​បរិយាកាស​ដែល​អ្នក​គេង មាន​ធាតុ​ប្រឆាំងនឹង​សំណើម​ដែល​ត្រជាក់​ខ្លាំង ដោយសារតែ​គេង​ទាំង​សក់​នៅ​ដើម​នោះ​ហើយ វា​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​ឈឺក្បាល​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឱ្យ​អ្នកមាន​អា​ការឈឺ​សាច់ដុំ រមួលក្រពើ មាន​អារម្មណ៍​ថា​ស្ពឹក​មុខ ឬ បាត់បង់​ការគ្រប់គ្រង​លើ​ផ្ទៃមុខ (​ពិការ​ផ្ទៃមុខ facial paralysis)​។ ហើយ​ប្រសិនជា​ករណី​ធ្ងន់ធ្ងរ ថែមទាំង​ធ្វើឱ្យ​អ្នក​ពិការ​បាត់​ការគ្រប់គ្រង លើ​អវយវៈ​រាងកាយ​ទាំងមូល ដែល​អាច​បណ្តាល​ឱ្យស្លាប់​បាន​ផងដែរ​។​

 

​ដូច្នេះហើយ បើ​អ្នក​មិន​ចង់​ជួប​បញ្ហា​ទាំងអស់នេះ​ទេ អ្នក​គួរ​កែប្រែ​ទម្លាប់​អាក្រក់​ដែល​ចូល​គេង​ទាំង​សក់​នៅ​សើម​នេះ​ចេញទៅ​។
​នាំមក​ជូន​ដោយ ក្រុមហ៊ុន Serge Comtesse Co.,Ltd ជា​ក្រុមហ៊ុន​តែមួយគត់​នៅ​កម្ពុជា ទទួលបាន​សិទ្ធ​លក់​និង​ចែកចាយ​ស្របច្បាប់​នូវ​រាល់​ផលិតផល Schwarzkopf Professional ដែលជា​ផលិតផល​ថែរក្សា និង​ការពារ​សរសៃសក់​បាន​ល្អ​បំផុត មានឈ្មោះ​ល្បី​លើ​សកលលោក នាំចូល​ពី​ប្រទេស​អាល្លឺម៉ង់​។ រាល់​បញ្ហា​ដែល​កើតមាន​ឡើងលើ​សរសៃសក់ កុំ​ភ្លេច​ផលិតផល Schwarzkopf Professional អាចជួយ​លោកអ្នក​បាន​។​

​ដូច្នេះ បើ​ចង់បាន​ផលិតផល​ពិត​១០០​ភាគរយ លោកអ្នក​អាច​ស្វែងរក​ទិញ​បាន​តាម​អាសយដ្ឋាន​ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។​

​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់​(៨៥៥)២៣ ៩៦៦ ២៦៣ / (៨៥៥) ២៣ ៦៣ ០០ ៧៣៣.
Facebook : schwarzkopf professional cambodia

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង