ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
នោះ! អ្នកទម្លាប់ខ្ជិលគេងទាំងសក់ក្បាលនៅសើម ផ្លែផ្កាដ៏អាក្រក់ទាំងនេះកំពុងចាំអ្នកហើយ
14, Feb 2018 ,
3:40 pm
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ មនុស្សមួយចំនួនដោយភាពខ្ជិលច្រអូស តែងតែទម្លាប់ចូលគេងទាំងសក់នៅសើម ការរុំកន្សែងជូតក្បាលផ្អាប់លើសក់យូរពេក ដោយមិនបានដឹងពីផលអាក្រក់ដែលពួកគេអាចនឹងជួបវានោះទេ។ការគេងទាំងសក់នៅសើម នឹងធ្វើឱ្យក្បាលរបស់អ្នក រក្សាសំណើម អាចប្រឈមនឹងការកើតជំងឺផ្តាសាយ ធ្វើឱ្យស្បែកក្បាលរលាក ថែមទាំងមានអាការរមាស់បានផងដែរ។
ខាងក្រោមនេះ ជាបញ្ហាដែលអ្នកនឹងជួបបើសិនអ្នកនៅតែទម្លាប់ខ្ជិលចូលគេងទាំងសក់នៅសើមនៅឡើយ៖
១. អង្គែ
នៅពេលដែលអ្នកគេង ទាំងសក់នៅសើមរយៈពេលយូរពក វានឹងធ្វើការរារាំងមុខងាររបស់ក្រពេញ Sebaceous ហើយធ្វើឱ្យវាបែរជាចាប់ផ្តើមផលិតប្រេង ឬកាត់បន្ថយប្រេងលើស្បែកក្បាលរបស់អ្នក។ ម្យ៉ាងវិញទៀត ជាតិសំណើមទាំងនេះថែមទាំងអាចធ្វើឱ្យរំខានដល់កម្រិត pH នៃស្បែកក្បាលទៀតផង។ ជាលទ្ធផល ទាំងអស់នេះហើយ ដែលបណ្តាលឱ្យស្បែកក្បាលរបស់ឡើងអង្គែនោះ។
២. សក់បែកចុង និងសម្ពោង
ការចូលគេងទាំងសក់សើម និងផ្អាប់ទុកសក់របស់អ្នកឱ្យសើម ជាប់រហូតយ៉ាងយូរទម្រាំតែស្ងួត នោះសរសៃសក់របស់អ្នកងាយនឹងបែកចុង និងសម្ពោងខ្លាំងណាស់។ ដូច្នេះ បណ្តោយឱ្យសក់សើម ពេលចូលគេងបែបនេះជាប្រចាំ សក់របស់អ្នកនឹងកាន់តែបែកចុងជាមិនខាន។
៣. សក់ស្អិត
ការគេងទាំងសក់ក្បាលនៅសើម អាចធ្វើឱ្យសក់របស់អ្នកប្រែជាស្អិត មិនរលោង ស្រស់ថ្លា សក់ស្ងួត ថែមទៀតផង។
ការគេងទាំងសក់ក្បាលនៅសើម អាចធ្វើឱ្យសក់របស់អ្នកប្រែជាស្អិត មិនរលោង ស្រស់ថ្លា បើទោះបីជាសក់ស្ងួតហើយក៏ដោយ
៤. ឈឺក្បាល
ការគេងទាំងសក់ក្បាលនៅសើម ពេលដែលអ្នកគេងលក់ កម្តៅរាងកាយរបស់អ្នក ដែលកើនឡើងនឹងមានប្រតិកម្ម ជាមួយនឹងស្បែកក្បាលដែលសើម ហើយធាតុពីរដែលប្រឆាំងគ្នារវាងភាពត្រជាក់ និងភាពក្តៅនៃរាងកាយ វានឹងធ្វើឱ្យអ្នកឈឺក្បាលជាមិនខាន។
ពេលដែលអ្នកគេងលក់ កម្តៅរាងកាយរបស់អ្នកដែលកើនឡើងនឹងមានប្រតិកម្មជាមួយនឹងស្បែកក្បាលដែលសើម ហើយធាតុពីរដែលប្រឆាំងគ្នារបស់ភាពត្រជាក់ និងភាពក្តៅនៃរាងកាយ នឹងធ្វើឱ្យអ្នកឈឺក្បាល។
៥. រមាស់ក្បាល
ដោយសារតែជាតិសំណើមដែលនៅលើស្បែកក្បាលដែលផ្អាប់នោះហើយ ដែលជាហេតុធ្វើឱ្យអ្នករមាស់ក្បាល។ ម្យ៉ាងវិញទៀតអាចនឹងមានបាក់តេរី កកកុញលើស្បែកក្បាលផងដែរ បានជាធ្វើឱ្យអ្នករមាស់ស្បែកក្បាល ដូចដែលយើងធ្លាប់បានដឹងថា បាក់តេរីស្រលាញ់កន្លែងដែលមានសំណើមខ្លាំងណាស់។
៦. ឈឺសាច់ដុំ
ព្រោះតែអាកាសធាតុនៅក្នុងបរិយាកាសដែលអ្នកគេង មានធាតុប្រឆាំងនឹងសំណើមដែលត្រជាក់ខ្លាំង ដោយសារតែគេងទាំងសក់នៅដើមនោះហើយ វាមិនត្រឹមតែធ្វើឱ្យអ្នកឈឺក្បាលប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យអ្នកមានអាការឈឺសាច់ដុំ រមួលក្រពើ មានអារម្មណ៍ថាស្ពឹកមុខ ឬ បាត់បង់ការគ្រប់គ្រងលើផ្ទៃមុខ (ពិការផ្ទៃមុខ facial paralysis)។ ហើយប្រសិនជាករណីធ្ងន់ធ្ងរ ថែមទាំងធ្វើឱ្យអ្នកពិការបាត់ការគ្រប់គ្រង លើអវយវៈរាងកាយទាំងមូល ដែលអាចបណ្តាលឱ្យស្លាប់បានផងដែរ។
ដូច្នេះហើយ បើអ្នកមិនចង់ជួបបញ្ហាទាំងអស់នេះទេ អ្នកគួរកែប្រែទម្លាប់អាក្រក់ដែលចូលគេងទាំងសក់នៅសើមនេះចេញទៅ។
នាំមកជូនដោយ ក្រុមហ៊ុន Serge Comtesse Co.,Ltd ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ទទួលបានសិទ្ធលក់និងចែកចាយស្របច្បាប់នូវរាល់ផលិតផល Schwarzkopf Professional ដែលជាផលិតផលថែរក្សា និងការពារសរសៃសក់បានល្អបំផុត មានឈ្មោះល្បីលើសកលលោក នាំចូលពីប្រទេសអាល្លឺម៉ង់។ រាល់បញ្ហាដែលកើតមានឡើងលើសរសៃសក់ កុំភ្លេចផលិតផល Schwarzkopf Professional អាចជួយលោកអ្នកបាន។
ដូច្នេះ បើចង់បានផលិតផលពិត១០០ភាគរយ លោកអ្នកអាចស្វែងរកទិញបានតាមអាសយដ្ឋានផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។
ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់(៨៥៥)២៣ ៩៦៦ ២៦៣ / (៨៥៥) ២៣ ៦៣ ០០ ៧៣៣.
Facebook : schwarzkopf professional cambodia
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម