ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
កីឡាការិនីបងប្អូនបង្កើតត្រកូល«ហេង» ឈ្នះមេដាយក្នុងព្រឹត្តិការណ៍ប្រណាំងកង់អាស៊ីនៅមីយ៉ាន់ម៉ា
14, Feb 2018 ,
4:37 pm
រូបភាព
កីឡាការិនី ហេង ស៊ីវឡាង លើកបង្ហាញមេដាយមាសកម្រិតអាស៊ីដែលខ្លួនដណ្តើមបានពីប្រទេសមីយ៉ាន់ម៉ា
×
ដោយ:
កីឡាការិនីប្រណាំងកង់ត្រកូល«ហេង»ពីររូបរួមមានកីឡាការិនី ហេង ស៊ីវឡាង និង ហេង ស៊ីវហ្គិច បានបង្កើតសមិទ្ធផលប្រវត្តិសាស្ត្រជូនកម្ពុជាលើវិស័យប្រណាំងកង់ តាមរយៈការឈ្នះមេដាយមាសនិងមេដាយប្រាក់ពីការប្រកួតកីឡាប្រណាំងកង់ដណ្តើមជើងឯកកម្រិតទ្វីបអាស៊ី (2018 Asia Road & Para Cycling Championships) នៅប្រទេសមីយ៉ាន់ម៉ា។ កីឡាការិនីទាំងពីររួមទាំងប្រតិភូកីឡាប្រណាំងកង់ បាននាំយកមេដាយទាំងនេះមកកម្ពុជាកាលពីយប់ថ្ងៃទី១២ កុម្ភៈ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំក្រសួងអប់រំ និងសហព័ន្ធសាមី។
នាការប្រកួតកីឡាប្រណាំងកង់ជ្រើសជើងឯកកម្រិតទ្វីបអាស៊ីនៅប្រទេសមីយ៉ាន់ម៉ាដែលមានកីឡាការិនីជាង២០ប្រទេសចូលរួម កីឡាការិនី ហេង ស៊ីវឡាវ ឈ្នះមេដាយមាស ខណៈបងស្រីខ្លួនកីឡាការិនី ហេង ស៊ីវហ្គិច ទទួលបានមេដាយប្រាក់។ មេដាយទាំងពីររបស់បងប្អូនត្រកូល«ហេង»នេះ អាចចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាកំណត់ត្រាថ្មីមួយសម្រាប់កម្ពុជា ក៏ដូចជាវិស័យកីឡាប្រណាំងទោចក្រយានទាំងមូល។ មេដាយទាំងនេះដណ្តើមបានលើវិញ្ញាសាប្រណាំងចម្ងាយ២២គីឡូម៉ែត្រអាយុចាប់ពី៣៥ឆ្នាំឡើងទៅដូចគ្នា។
«ក្នុងប្រវត្តិសាស្ត្រវិស័យកីឡាប្រណាំងកង់របស់កម្ពុជា នេះជាលើកទី១ហើយ ដែលសហព័ន្ធខ្មែរកីឡាទោចក្រយានដណ្តើមបានមេដាយមេដាយមាសកម្រិតអាស៊ីនេះ។ តាមរយៈសមិទ្ធផលនេះ ខ្ញុំមានមោទកភាពមែនទែន ដែលវិស័យកីឡាប្រណាំងកង់បាននាំយកទង់ជាតិ និងភ្លេងជាតិកម្ពុជាឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ីបានស្គាល់កាន់តែច្រើន»។ នេះជាការលើកឡើងរបស់លោក វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធ ពេលលោកមកទទួលម្ចាស់ជ័យលាភីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ទន្ទឹមនឹងបង្ហាញមោទកភាពចំពោះជ័យជម្នះដ៏ធំធេង អគ្គលេខាធិការរូបនេះបានចាត់សមិទ្ធជាប្រវត្តិសាស្ត្រនេះជាសញ្ញាណមួយដ៏ល្អក្នុងដំណើរឆ្ពោះទៅកាន់ការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣។ ហើយ លោក រំពឹងថា តាមរយៈមេដាយមាសនិងមេដាយប្រាក់នេះដែរ នឹងអាចទាក់ទាញយុវជនឲ្យចូលរួមជាមួយវិស័យទោចក្រយានកាន់តែច្រើនថែមទៀត។
ក្រៅពីមេដាយកម្រិតអាស៊ីលើកនេះ កីឡាការិនីប្រណាំងកង់ដ៏ឆ្នើមរបស់កម្ពុជារូបនេះ ក៏ធ្លាប់ទទួលបានមេដាយមាសកម្រិតអាស៊ានលក្ខណៈ Open ពីប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១៦ ផងដែរ។ កីឡាការិនី ហេង ស៊ីវឡាង បានចូលប្រឡូកក្នុងវិស័យកីឡាប្រណាំងកង់នៅឆ្នាំ២០១១ និងជាប់ជាកីឡាការិនីជម្រើសជាតិតាំងឆ្នាំ២០១៣ រហូតបច្ចុប្បន្ន។
បើយោងតាមលោក វង្ស ខាន់ពៅ ការប្រកួតជើងឯកកម្រិតទ្វីបអាស៊ីនៅមីយ៉ាន់ម៉ា កម្ពុជាបានបញ្ជូនកីឡាករ៣រូប និងកីឡាការិនី២រូបឲ្យចូលរួម។ តែកីឡាករទាំង៣រូបនោះមិនទទួលបានជ័យជម្នះនោះទេ ក្នុងនោះវិញ្ញាសាអាយុក្រោម១៨ឆ្នាំ កីឡាករកម្ពុជាបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ខណៈ U23 ម្នាក់បញ្ចប់ចំណាត់ថ្នាក់លេខ១២ និងម្នាក់ទៀតបោះបង់ពាក់កណ្តាលទី។
ប្រតិភូកីឡាប្រណាំងកង់កម្ពុជាបាននាំយកមេដាយមាស និងមេដាយប្រាក់កម្រិតទ្វីបអាស៊ីមកដល់កម្ពុជាកាលពីថ្ងៃទី១២ កុម្ភៈ ដោយទទួលបានការស្វាគមយ៉ាងកក់ក្តៅពីសំណាក់លោក អ៊ុក សិទ្ធជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក នុត សាអាន ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន រួមនឹងមន្ត្រីជាច្រើនរូបទៀត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រណាំងកង់
វង្ស ខាន់ពៅ
ហេង ស៊ីវឡា
ហេង ស៊ីវហ្គិច
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម