Gary Cahill ខ្សែការពាររបស់តោខៀវ Chelsea មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងក្រោយលឺដំណឹងថា Ryan Mason ខ្សែបម្រើ Hull City សម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាបាល់ទាត់នៅថ្ងៃអង្គារទី ១៣ ខែកុម្ភៈ ដោយសារប្រេះឆ្អឹងលលាដ៍ក្បាល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។