ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អង្គារសិល្ប៍៖ ដើមរាសីសម្រាប់អ្នកទិញ តែអ្នកឡើងភ្នំរុករកប្រថុយគ្រោះថ្នាក់
14, Feb 2018 ,
5:19 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
ភ្នំពេញ៖ នៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាម ដើមអង្គារសិល្ប៍ ត្រូវបានដាក់លក់ស្ទើរគ្រប់ច្រកល្ហកក្នុងរាជធានីភ្នំពេញ មានទាំងនៅតាមផ្ទះ និងនៅតាមដងផ្លូវ។ ប៉ុន្តែទម្រាំបានដើមអង្គារសិល្ប៍ទាំងនោះ មកដាក់លក់ មិនមែនជាការងាយស្រួលឡើយ។ សម្រាប់អ្នកឡើងភ្នំ ដើម្បីកាប់ដើមអង្គារសិល្ប៍ទាំងនេះ ពួកគាត់សុទ្ធតែអះអាងថា របរនេះ ជាការដាក់ទុនដោយផ្សងព្រេង និងប្រថុយជីវិតផងដែរ។
លោក ចុន សារិន អ្នកកាប់ដើមអង្គារសិល្ប៍យកមកលក់នៅភ្នំពេញដោយខ្លួនឯង បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា លោកត្រូវចំណាយពេលកន្លះខែ ដើម្បីឡើងភ្នំកាប់ដើមអង្គារសិល្ប៍នេះមក និងចំណាយទុនប្រមាណ២ពាន់ដុល្លារ។ បើទោះជាឆ្នាំមុន លោក សារិន ថាខ្លួនខាតប្រមាណ២ពាន់ដុល្លារ ប៉ុន្តែឆ្នាំនេះ លោក នៅតែជម្នះរកស៊ីរបរនេះដដែល ព្រោះរំពឹងថានឹងកាក់កបវិញ ដោយសារតែលោកចង់ប្រកបរបរនេះខ្លាំង។
និយាយបណ្ដើរ ភ្នែករេមើលភ្ញៀវបណ្ដើរ អ្នករកស៊ីកាប់ដើមអង្គារសិល្ប៍ន៣ឆ្នាំហើយនោះ បន្តទៀតថា របរកាប់អង្គារសិល្ប៍នេះ ជារបរផ្សងព្រេងណាស់ ព្រោះត្រូវប្រថុយជីវិតឡើងភ្នំទាំងមិនស្គាល់ភូមិសាស្ត្រ ប្រឈមនឹងសត្វសាហាវ រួមទាំងការដាក់ទុន ទាំងមិនដឹងខាត ឬចំណេញផង។ លោក សារិន បញ្ជាក់ក្នុងទឹកមុខស្រពោនថា៖«លើកមុនវង្វេងក្នុងព្រែម្ដងហើយ ទូរសព្ទក៏មិនមានសេវា ផ្លូវក៏មិនស្គាល់ វេទនាណាស់។ ខ្ញុំទៅកាប់បានតែដើមផ្កាតូចៗទេ ព្រោះវាពិបាករក ដើមនៅឆ្ងាយៗពីគ្នាណាស់ ជួនកាល១គីឡូដីបានមានដើមមួយគុម្ព ដូច្នេះយើងដើររកកាប់មិនឃើញទេ ទាល់តែជួលអ្នកនៅទីនោះ ដែលគេស្គាល់ផ្លូវឱ្យគេកាប់ឱ្យ ហើយយើងដើរតាមពីក្រោយគេ ដើម្បីប្រាប់ដើមណា ដែលយើងចង់បាន»។
លោក ស្រស់ ស៊ីណា អ្នកកាប់ដើមអង្គារសិល្ប៍មួយរូបទៀត ក៏ត្អូញត្អែរពីផលលំបាក ពេលទៅកាប់ដើមអង្គារសិល្ប៍នៅលើភ្នំដែរ។ លោកថារបរនេះ ត្រូវចំណាយប្រាក់ច្រើនដំណាក់កាល តាំងពីការជួលគេកាប់ ឈ្នួលលីចុះពីលើភ្នំ ថ្លៃគោយន្តដឹកចេញពីព្រៃ និងចំណាយផ្សេងៗទៀតតាមផ្លូវដឹកមក ថ្លែជួលកន្លែងលក់ជាដើម។ បើសរុបទៅ មួយគុម្ពៗ ចំណាយថ្លែដើមច្រើន មិនក្រោម១០ម៉ឺនទេ តែពេលមកបំបែក អាចបានតិច ឬច្រើនបាច់ តាមដើមធំឬ តូច។ នេះបើតាមអ្នករកស៊ីមកពីខេត្តកណ្ដាល វ័យ៣៣ឆ្នាំរូបនេះ ដែលបន្តទៀតថា តម្លៃអង្គារសិល្ប៍មួយដើម ថ្លៃចាប់ពី២ម៉ឺនរៀល ដល់ជិត៨០ម៉ឺនរៀល ឬលើសនេះ បើវាចេញផ្កាច្រើន។
លោក ស៊ីណា យកខ្សែចងមែកអង្គារសិល្ប៍ឱ្យស្រលូនស្អាតបណ្តើរ និងបញ្ជាក់បណ្តើរថា គាត់ឡើងកាប់ដើមអង្គារសិល្ប៍ជាមួយអ្នកភូមិផ្សេងទៀត ហើយពួកគាត់ក៏ធ្លាប់ក្រឡាប់គោយន្តផងដែរ ពេលបរឡើងភ្នំ ដោយសារតែផ្លូវពិបាកខ្លាំងពេក។ លោក ស៊ីណា ដែលមានពិសោធន៍ឡើងភ្នំកាប់អង្គារសិល្ប៍ប្រមាណ៤ឆ្នាំ បានរម្លឹកដល់ហេតុការណ៍ក្រឡាប់គោយន្តអមដោយសំណើចហួសចិត្តដូច្នេះ៖«ផ្លូវពិបាកខ្លាំងណាស់ បើកឡើងថ្មផងអីផង ពេលខ្លះក្រឡាប់គោយន្តទៀត មានរបួសតិចតួចដែរ។ បើនិយាយពីការសម្រាន្តពេលយប់វិញ ចងមុង និងកន្ទេលដេកហាលវាលទៅ បើមានភ្លៀងក្រោកអង្គុយទាំងអស់គ្នា យើងយកតង់ទៅការពារដែរ»។
អ្នកស្រី ចែម ទូច ក៏យល់ស្របដែរថា ការឡើងភ្នំកាប់ដើមអង្គារសិល្ប៍ ជាកិច្ចការមួយដែលពិបាក។ ស្ត្រីមាឌតូចល្អិតរូបនេះ គឺជាអ្នកដែលបានឡើងទៅលើភ្នំកាប់ដើមអង្គារសិល្ប៍ជាមួយប្ដី ដើម្បីរៀបចំបាយទឹក ឱ្យប្តីផង និងសម្រាប់អ្នកកាប់ដើមអង្គារសិល្ប៍ដទៃទៀតផង។ បើតាម អ្នកស្រី ទូច អាហារដែលរៀបចំមានតែម្ហូបក្រៀមក្រោះប៉ុណ្ណោះ មិនអាចធ្វើម្ហូបមានទឹកទេ គឺទឹកទុកសម្រាប់តែបរិភោគដោយសន្សំសំចៃប៉ុណ្ណោះ។ អ្នកស្រី ទូច បញ្ជាក់ដូច្នេះ៖«ឡើងទៅលើភ្នំពិបាកណាស់ យើងត្រូវលីទឹក អង្ករ មុង កន្ទេល ដូច្នេះយើងមិនអាចដាក់អីវ៉ាន់ច្រើនបានទេ។ ទឹកបានអ្នកភូមិចិត្តល្អ គេឱ្យយើង៦០លីត្រអីទុកគ្រាន់តែផឹក និងដាំបាយ ព្រោះនៅលើភ្នំ កន្លែងខ្លះអត់មានទឹកទេ។ ចំណែកម្ហូប មានតែត្រីងៀត ពងទា និងសៀង អីហ្នឹង ហូបសន្សំសំចៃ ព្រោះមិនងាយបានចុះមកភូមិគេទេ»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អង្គារសិល្ប៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម