ជាតិ
វីដេអូ
អង្គារ​សិល្ប៍​១​ដើម មានតម្លៃ​រហូតដល់​៥០០​ដុល្លារ​!
14, Feb 2018 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ដើម​អង្គារ​សិល្ប៍ ត្រូវបាន​ដាក់តាំង​លក់​ព្រោងព្រាត នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម​។ ដើម​អង្គារ​សិល្ប៍​ក្នុង​មួយ​ដើម​មានតម្លៃ​ពី​១០​ដុល្លារ រហូតដល់​រាប់រយ​ដុល្លារ​។ អ្នកស្រី តា​ល់ ស្រីមុំ ជា​អាជីវ​ករលក់​ដើម​អង្គារ​សិល្ប៍ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុង​រដូវចូលឆ្នាំ​ចិន​នេះ អ្នកស្រី​បាន​នាំយក​អង្គារ​សិល្ប៍​ជាង ១០០​ដើម ពី​ខេត្តពោធិ៍សាត់ ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​។ បើតាម​អ្នកស្រី ស្រីមុំ ក្នុងចំណោម​ផ្កា​ជាង​១០០​ដើម​នេះ មាន​ប្រភេទ​ដើម​អង្គារ​សិល្ប៍​ល្អ​ចំនួន​៣​ដើម  ដែល​អាច​លក់បាន​ក្នុងតម្លៃ ២០០​ដុល្លារ​។  នេះ​គ្រាន់តែ​ជាត​ម្លៃ នៅ​ទីតាំង​របស់​អ្នកស្រី​តែប៉ុណ្ណោះ​។ អាជីវករ​រូបនេះ បញ្ជាក់ទៀតថា នៅ​កន្លែង​ផ្សេង ដើម​អង្គារ​សិល្ប៍​មួយ​ដើម មានតម្លៃ​រហូតដល់​៥០០​ដុល្លារ​។



 សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖




Tag:
 ដើម​អង្គារ​សិល្ប៍​
  ចូលឆ្នាំ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com