ជាតិ
នឿយហត់, ស្រស់ស្រាយ ,សប្បាយចិត្ត នៅលើគោលដៅឆ្ពោះទៅកំពូលភ្នំឱរ៉ាល់ (ភាគ៥)
× កំពង់ស្ពឺ៖ ក្រុមការងាររបស់សារព័ត៌មានថ្មីៗ (THMEYTHMEY.COM) និងក្រុមការងារសារព័ត៌មានFresh News បានទៅកាន់ភ្នំឱរ៉ាល់ តាមរយៈបេសកកម្មលើកទី២ នៃកម្មវិធី« Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលរៀបចំឡើងដោយក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តម៉ាក Mercedes-Benz ទូទាំងប្រទេសកម្ពុជា។
លោក-អ្នកនាង ដែលបានតាមដានសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ប្រាកដជាបានដឹងពីព័ត៌មានជាច្រើន ជុំវិញសកម្មភាពឡើងភ្នំឱរ៉ាល់ ដែលក្រុមការងារយើងបានផ្ដិតយករូបភាពចុះផ្សាយជាបន្តបន្ទាប់មកនេះ។ ជាការពិតណាស់! ការឡើងភ្នំ មិនជារឿងសាមញ្ញ ដែលមនុស្សទូទៅរមែងគិតថា ឡើងស្រួល ចុះស្រួលនោះទេ វាបានន័យថា ការឡើងភ្នំ ជារឿងមួយដ៏សែនលំបាក ខុសពីការរត់ប្រណាំង ឬហែលទឹក…។ ជាក់ស្តែងការឡើងភ្នំឱរ៉ាល់ មានកម្ពស់១៨១៣ម៉ែត្រ ដែលក្រុមការងារយើង បានធ្វើដំណើរឡើង អស់រយៈពេល២យប់ ៣ថ្ងៃនេះ គឺត្រូវការភាពអត់ធ្មត់ និងស៊ូទ្រាំយ៉ាងខ្លាំង។
សូមតាមដានបេសកកម្មទី២ នៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលរៀបចំឡើងដោយក្រុមហ៊ុន Star Auto Cambodia កាលពីថ្ងៃទី២៩ មករាដល់ថ្ងៃទី១ កុម្ភៈ ដែលសហការជាមួយសារព័ត៌មានថ្មីៗ និងសារព័ត៌មានFresh News ដូចតទៅ៖
សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ នៅក្នុងកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»
១, ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា។ ទីតាំងស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែងមហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
២, ហាងលក់ទំនិញ Baby outlet ជាហាងទំនិញដ៏ធំសម្រាប់កុមារតូចៗ ទារក និងស្ត្រីមានផ្ទៃពោះ។ Baby Outlet មាន ៣សាខា។ សាខាទី១ នៅទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក, សាខាទី២ នៅតាមបណ្ដាយផ្លូវកម្ពុជាក្រោម ខាងក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី និងសាខាទី៣ នៅខាងត្បូងវិមានឯករាជ្យ ជាប់នឹងសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ ទាក់ទងតាមលេខទូរសព្ទ 017 222 978 ។
៣, ក្រុមហ៊ុន Serge Comtesse (ស៊ែក កុងតេស) ជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូលផ្តាច់មុខពីប្រទេសអាល្លឺម៉ង់នូវផលិតផល Schwarzkopf (ស្វកខប) Professional គឺប្រភេទផលិតផលការពារ និងថែរក្សាសរសៃសក់បានយ៉ាងល្អ។ ក្រុមហ៊ុន ស៊ែក កុងតេស មានទីតាំងនៅ ផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ 023 966 263 / 023 63 00 733 ។
៤, ក្រុមហ៊ុនកូកាកូឡា ដែលបានឧបត្ថម្ភភេសជ្ជៈ និងទឹកពិសា Dasani ។ ទាក់ទងតាមលេខទូរសព្ទ 023 428 995 / 428 996 ៕
Tag:
ជួរភ្នំឱរ៉ាល់
ភ្នំខ្ជោល
កំពង់ស្ពឺ
ឈឺន ឆីម
Mercedes-Benz
កំណប់អាថ៌កំបាំង
ទេសចរណ៍ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com