ជាតិ
លោក ថោង ខុន សរសើរ​កម្មវិធី​«Mercedes និង​កំណប់​អាថ៌កំបាំង​» ដែល​ពុះពារ​ការលំបាក ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ភ្នំ​ឱ​រ៉ា​ល់​
14, Feb 2018 , 5:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​សរសើរ និង​ស្ងប់​ស្ញែង ចំពោះ​ក្រុមការងារ «Mercedes -Benz និង​កំណប់​អាថ៌​កំបាំង​» ដែល​បាន​ប្រឹងប្រែង​ពុះពារ​រាល់​ការលំបាក​ជាច្រើន ក្នុង​ដំណើ​ឡើងទៅ​កាន់​កំពូលភ្នំ​ឱ​រ៉ា​ល់ ដែលមាន​កម្ពស់​១,៨១៣​ម៉ែត្រ ដើម្បី​ផ្តិត​យក​ទិដ្ឋភាព និង​សម្រស់​ធម្មជាតិ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​។ ​



​ថ្លែង​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​មន្ត្រី​របស់លោក ដើម្បី​រៀបចំ​ផែន​ការធ្វើ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៨  លោក​រដ្ឋមន្ត្រី​ទេសចរណ៍ បានបញ្ជាក់​ដូ្ន​ចេះ​ថា ៖«​តាមរយៈ​ការផ្សព្វផ្សាយ​របស់​ពួកគាត់​នឹង​ជួយ​ទាក់ទាញ​អ្នក​ចូលចិត្ត​ឡើង​ភ្នំ​បន្ថែមទៀត ទៅកាន់​ភ្នំ​ឱ​រ៉ា​ល់ ហើយក៏​នឹង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​»​។​



​នៅ​ចំពោះមុខ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ លោក ថោង ខុន បាន​ចោទសួរ​ទៅកាន់​មន្ត្រី​ទាំងនោះ​ថា ប្រហែលជា​ម្នាក់ៗ​មិនដែល​បាន​ឡើងទៅ​ដល់​លើ​កំពូលភ្នំ​ឱ​រ៉ា​ល់​ម្ដង​ទេ​មើលទៅ​? ប៉ុន្តែ​វា​ជាការ​កោតសរសើរ​មួយ ដល់​ក្រុមការងារ «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែល​ពួកគាត់​ប្រឹងប្រែង​ឡើងទៅ​ដល់​កំពូលភ្នំ​ឱ​រ៉ា​ល់​។

​ជាក់ស្ដែង​ក្នុង​ដំណើរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ក្រុមការងារ​យើង បាន​ព្យាយាម​ទាក់ទង​អញ្ជើញ​មន្ត្រី​ទេសចរណ៍​ក្នុង​ខេត្តកំពង់ស្ពឺ​ឡើងទៅ​កាន់​ភ្នំ​ឱ​រ៉ា​ល់​ដែរ ប៉ុន្តែ​ពួកគាត់​ប្រកែក​មិន​ឡើង​ភ្នំ ក្រោម​ហេតុផល​ថា គ្មាន​អ្នកការពារ​សុវត្ថិភាព​។​



​គួរ​បញ្ជាក់ថា ក្រុមការងារ «Mercedes-Benzនិង​កំណប់​អាថ៌កំបាំង​»​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia ដែលជា​ក្រុមហ៊ុន​ចែកចាយ​រថយន្ត Mercedes Benz ទូទាំងប្រទេស​កម្ពុជា បាន​សហការ​រៀបចំ​ដោយសារ​ព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ ThmeyThmey.com និង​អង្គភាព​ព័ត៌មាន Fresh News  បានធ្វើ​ដំណើ​ឡើងទៅ​កាន់​កំពូលភ្នំ​ឱ​រ៉ា​ល់ កាលពី​ថ្ងៃទី​២៩ ខែមករា ដល់​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​ផ្តិត​យក​រូបភាព​និង​សក្ដានុពល​ទេសចរណ៍ នៅ​តំបន់​នោះ​។​



​នេះ​ជា​បេសកកម្ម​លើក​ទី​២​ហើយ នៃកម្មវិធី «Mercedes និង​កំណប់​អាថ៌កំបាំង​» ។ ចំណែក​បេសកកម្ម​ទី​១ ក្រុមការងារ «Mercedes និង​កំណប់​អាថ៌កំបាំង​»​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តពោធិ៍សាត់ និង​បានធ្វើ​ដំណើរ​ឡើង​តំបន់​ទេសចរណ៍​អូរ​សោម ដែល​ស្ថិតនៅ​ជួរ​ភ្នំ​ក្រវ៉ា​ញ ហើយ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ជារ​ច្រើន​ពី​ផលិតផល​កសិក​ផល និង​សក្ដានុពល​តំបន់​ទេសចរណ៍​នៅ​ទីនោះ កាលពី​ខែសីហា ឆ្នាំ​២០១៧ ។ បើតាម​លោក ឃុន ចន្ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ ក្រុមហ៊ុន Star Auto Cambodia បាន​និយាយថា គោលបំណង​រៀបចំ​កម្មវិធី​«Mercedes និង​កំណប់​អាថ៌កំបាំង​» នេះ​ឡើង ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​ទូទាំងប្រទេស​កម្ពុជា​៕





សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថមនៅក្នុងកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»

១, ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា។ ទីតាំងស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។

២, ហាងលក់ទំនិញ Baby outlet ជាហាងទំនិញដ៏ធំសម្រាប់កុមារតូចៗ ទារក និងស្ត្រីមានផ្ទៃពោះ។ Baby Outlet  មាន ៣សាខា។ សាខាទី១ នៅទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក, សាខាទី២ នៅតាមបណ្ដាយផ្លូវកម្ពុជាក្រោម ខាងក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី និងសាខាទី៣ នៅខាងត្បូងវិមានឯករាជ្យ ជាប់នឹងសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ ទាក់ទងតាមលេខទូរស័ព្ទ  017 222 978 ។

៣, ក្រុមហ៊ុន Serge Comtesse (ស៊ែក កុងតេស) ជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូលផ្តាច់មុខពីប្រទេសអាល្លឺម៉ង់នូវផលិតផល Schwarzkopf (ស្វកខប) Professional គឺប្រភេទផលិតផលការពារ និងថែរក្សាសរសៃសក់បានយ៉ាងល្អ។ ក្រុមហ៊ុន ស៊ែក កុងតេស មានទីតាំងនៅ ផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ 023 966 263  / 023 63 00 733 ។

៤, ក្រុមហ៊ុនកូកាកូឡា ដែលបានឧបត្ថម្ភភេសជ្ជៈ និងទឹកពិសា Dasani ។ ទាក់ទងតាមលេខទូរស័ព្ទ 023 428 995 / 428 996 ៕
















© រក្សាសិទ្ធិដោយ thmeythmey.com