ពីនេះ ពីនោះ
តើ «​ទាល់​» និង​«​ទ័ល​»​ប្រើ​ក្នុងន័យ​ខុសគ្នា​បែបណា​?
17, Feb 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ទាល់​» និង​«​ទ័ល​» ក្នុងការ​សរសេរ​ខុសគ្នា សូរសព្ទ​ដូចគ្នា តែ​ការប្រើប្រាស់​ក្នុងន័យ​ដាច់ដោយឡែក​ពីគ្នា​។ ពាក្យ​ថា «​ទល់​» សំដៅ​ដោយ ដំណើរ​ទើស​ផ្លូវ​។ សម្រាប់​ពាក្យ «​ទ័ល​» សំដៅ​ដោយ ការចែក​, កាត់​។



​ពាក្យ​ថា «​ទាល់​» មានន័យថា មិន​រហូត​, ទញ់​តុះ​, ទើស​ផ្លូវ​, ទើស​ដំណើរ​, ខ្វះខាត​, មិន​គ្រប់គ្រាន់​។

​ពាក្យ​ថា «​ទ័ល​»  ជា​កិរិយាសព្ទ មានន័យថា កាត់​, ពុះ​, ចោះ​, ចាក់​, ចែក​, ទើស​, ទាក់​, ក្រីក្រ​។ ប៉ុន្តែ​បើជា​គុណនាម មានន័យថា ដែល​ក្រីក្រ ក្រ​ខ្សា​ត់​ទ្រព្យ​។ ឧទាហរណ៍​៖ ជនទីទ័លក្រ ពុំមាន​លុយ​ដើម្បី​ទិញ​បាយ​ហូប​ឡើយ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com