ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នក​ម្តាយ បើ​ធ្វើបែបនេះ នឹង​សម្រាលកូន​លឿន​
16, Feb 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​មិន​ចង់​ឈឺពោះ​យូរ ទើប​សម្រាលកូន​ចេញ អ្នក​អាច​អនុវត្តតាម​វិធី​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    នៅមុន​ពេលដែល​អ្នក​ជិត​ដល់​ខែ​សម្រាលកូន អ្នក​គួរតែ​ពិសារ​អាហារ​ដែល​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​។ ម្យ៉ាងទៀត អ្នក​គួរតែ​ញ៉ាំ​ទឹកដោះគោ​ពី​១​ទៅ​២​កែវ​ក្នុង​មួយថ្ងៃ ទើប​អាច​រក្សា​កម្លាំង​រឹងមាំ​។ ដូចនេះ អ្នក​នឹងមាន​កម្លាំង​គ្រប់គ្រាន់​ក្នុងការ​បង្កើតកូន​បាន​យ៉ាង​ជោគជ័យ​។​

2.    អ្នក​គួរតែ​ប្រយ័ត្ន​ពីរ​បប​អាហារ​របស់​អ្នក ដោយ​មិនគួរ​បរិភោគ​ច្រើន​ហួសកំណត់​នោះទេ ព្រោះ​បើ​ទម្ងន់​អ្នក​ធ្ងន់​ពេក នឹងធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុងការ​សម្រាលកូន​ខ្លាំងណាស់​។​

3.    អ្នក​គួរតែ​ហាត់ប្រាណ​ខ្លះ​នៅពេលដែល​ជិត​សម្រាលកូន ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ងាយស្រួល​សម្រាលកូន​ខ្លាំងណាស់​។​

4.    អ្នក​គួរតែ​រក្សា​អារម្មណ៍​ឲ្យ​សប្បាយ ដោយ​មិនគួរ​ពិបាកចិត្ត បា​រម្ហ​ច្រើន​នោះទេ ព្រោះ​មានតែ​អារម្មណ៍ល្អ និង​ស្ងប់​ទេ ដែល​អាចធ្វើ​ឲ្យ​អ្នក​សម្រាលកូន​ចេញមក​លឿន ហើយ​ឈឺ​មិនយូរ​នោះទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com